ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ថ្ងៃទី(17/01/2023) ប្រហើនមែន! បនល្បែងដ៏ធំកំពុងបើកដំណើរការ អោយជនជាតិខ្មែរចូលលេងយ៉ាង គគ្រឹក គគ្រេង នៅ ឃុំបន្ទាយចក្រី  ស្រុកព្រះស្តេច
Wed,18 January 2023 (Time 08:14 AM)
ដោយ ៖ (ចំនួនអ្នកអាន: 224នាក់)

ចេញផ្សាយ នៅថ្ងៃទី ១៧ ខែមករា  ឆ្នាំ២០២៣
(ព្រៃវែង) ៖ បនល្បែងដ៏ធំមួយកន្លែងដែលមានល្បែងជាច្រើនប្រភេទដូចជា៖ សង្វៀនបញ្ជល់មាន់ បៀ និងអាប៉ោង កំពុងបើកដំណើរការ និង បើកអោយជនជាតិខ្មែរចូលលេង  យ៉ាងគគ្រឹគ គគ្រេង ជារៀងរាល់ថ្ងៃ អត់ឃើញមានរំខានដល់អជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បន្តិចសោះឡើយ ។  បនល្បែងដ៏ធំនេះស្ថិតនៅក្នុង ឃុំបន្ទាយចក្រី  ស្រុកព្រះស្តេច  ខេត្តព្រៃវែង ដែលកំពុងតែផ្គើន នឹង ប្រសាសន៍ របស់ សម្តេចអគ្គមហាសេនាបតិតេជោ  ហ៊ុន  សែន  ដែលសម្តេចតែងតែ ជំរុញអោយអាជ្ញាធរត្រូវទប់ស្កាត់កុំអោយប្រជាពលរដ្ឋប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន  ជាក់ស្តែងបនល្បែងមួយនេះ កំពុងតែផ្តើន និង ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេច យ៉ាងពេញទំហឹង ។

តាមប្រភពពីអ្នកកញៀនល្បែងនៅទីនោះ បានប្រាប់សារព័ត៌មានយើងថា៖ បនល្បែងនេះគឺបើកដំណើរការអោយជនជាតិតខ្មែរចូលលេងដោយសេរី  ហើយបើកអស់រយៈពេល ជាច្រើនខែ មកហើយ ។ ដែលធ្វើអោយពួកគាត់លេងចាញ់ ខ្លះអស់ដី ខ្លះអស់ម៉ូតូ រហូតដល់អស់លុយហូបបាយទៀតផង  ដោយពេលខ្លះពួកគាត់ចាញ់អស់ប្រាក់  រហូតដល់សុំបាយបនល្បែងនោះហូបក៏មាន ។  អ្នកញៀនល្បែងដដែលបានបន្តទៀតថា ៖  បនល្បែងនេះ មានជនបរទេស ឬ ជនជាតិវៀតណាមចូលលេងតិចតូចណាស់  គឺ៩០ភាគរយទៅហើយ ជាជនជាតិខ្មែរ ដែលចូលលេងនៅក្នុងបនល្បែងនោះ  ។

ចំណែក លោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានប្រាប់សារព័ត៌មានយើងតាមទូរស័ព្ទថា អត់មានខ្មែរចូលលេងបនល្បែងនោះទេ! បើកមានមែន ម្ចាស់បនល្បែងនោះ ជាអ្នកទទូលខុសត្រូវ  នេះជាសម្តីរបស់លោកអធិការស្រុកព្រះស្តេច ។ មហាជនមានហូសចិត្តនិង សម្តី របស់លោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្តេចរូបនេះ ខណៈបនល្បែងមួយនោះ!  បើកដំណើរការអោយជនជាតិខ្មែរចូលលេងយ៉ាង ភ្លួកទឹក ភ្លួកដី អស់រយៈពេលជាច្រើន ខែកន្លងមកហើយ  ។
ខណៈនោះដែរសារព័ត៌មានយើង ក៏បានទាក់ទង និង រាយការណ៍ ទៅលោក ភុន សម្ផស្ស  អភិបាលស្រុកព្រះស្តេច តាយរយៈលេខ  ០១០ ៤៤៤៦១៦ . ០៨៨ ៧១៧ ៧០០០ តែលេខរបស់លោកអភិបាលស្រុកទាំងពីរខ្សែរនេះ ទាក់ទងមិនបានឡើយ ។

មហាជនសូមណូមពរទៅលោក ព្រហ្ម សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកចាត់វិធានការបង្រ្កាបបនល្បែងដុះស្លែរដែលបើកអោយជនជាតិខ្មែរចូលលេង យ៉ាងភ្លួកទឹក ភ្លួកដី មួយនេះផងទាន! បើមិនដូច្នេះទេ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ដែលសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានដាក់ចេញនោះ ប្រាកដជាគ្មានប្រសិទ្ធភាពឡើយ ។ ជាពិសេស ប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែ ជំរុញអោយមន្រ្តីពាក់ព័ន្ធទាំងអស់ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕
អង្គភាពយើងរង់ចាំមើលបនល្បែងមួយនេះ នៅតែបន្តបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងបន្តទៀតឬ យ៉ាងណា យើងនឹងផ្សាយជួនប្រិយមិត្តជាបន្តទៀត ៕

វីដែអូ