ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្រ្ដីរាជការចំណុះក្នុ​ងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង
Thu,25 August 2022 (Time 07:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 415នាក់)

នៅព្រឹកថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត​បាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តមុខតំណែង មន្រ្ដីរាជការចំណុះ​ក្នុងរចនាសម្ព័ន្ធសាលាខេត្តបាត់ដំបង ។

យោងតាមដីកាលេខ០៥៥/២២ ដក.តត ស្ដីពីការតែងតាំង និងប្រគល់ភារកិច្ចមន្រ្ដីរាជការ ដោយ​សម្រេច តែងតាំងលោក ម៉េង ឡូញ ឋានន្តរស័ក្ដិ មន្រ្ដីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ៣ ឱ្យ​កាន់មុខតំណែងជា នាយករងរដ្ឋបាលសាលាខេត្ត ។ តែងតាំងលោក សាន ទិត្យវិរៈ ឋានន្តរស័ក្ដិ វរមន្រ្ដី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជា នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត។តែងតាំងលោក លីម អ៉ីម៉េង ឋានន្តរស័ក្ដិ វរមន្រ្ដី ថ្នាក់លេខ៣ ឱ្យកាន់មុខតំណែងជា ប្រធានអង្គភាពច្រកចេញ​ចូលតែមួយ​សាលាខេត្ត ។តែងតាំងលោក ឆេង ជីរ៉ាត់ ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ២ ឱ្យកាន់មុខ​តំណែ​ងជា នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​មានប្រសា​សន៍​លើកឡើងថា សម្រាប់មន្រ្ដីដែលទើបតែងតាំងនេះ សូមបន្តភារកិច្ចរបស់ខ្លួនក្នុង​ការខិត​ខំប្រឹ​ងប្រែង​ធ្វើការងារទៅតាមជំនាញរបស់ខ្លួន ដោយក្នុងនោះមន្រ្ដីក្រោមឱវាទត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុង ចេះ​គោរ​ពគ្នា គោរពថ្នាក់ដឹកនាំ និងពិសេសត្រូវមានការមានការគាំទ្រ ជួយក្នុងការសម្រេចការងារឱ្យបាន​មានប្រសិទ្ធិភាព និងត្រូវបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ ។

ក្នុងនោះឯកឧត្តមក៏បានណែនាំដល់មន្រ្ដីរាជការទាំងអស់ បន្តខិតខំរៀនសូត្របន្ថែមទៀត ដើម្បីធ្វើ​បច្ចុប្បន្នភាពនេះផ្នត់គំនិតថ្មីៗ យល់ដឹងអំពិលិខិតបទដ្ឋានថ្មី ឬច្បាប់ថ្មីៗ ជាច្រើនទៀត ដែលទាមទារឱ្យ​ខ្លួនយើងត្រូវឧស្សាហ៍អាន ឧស្សាហ៍មើលជាប្រចាំ ដោយមិនត្រូវធ្វើការអនុវត្តរឿងដដែលៗ គ្មានការធ្វើ​បច្ចុប្បន្ន​ភាពឡើយ ក្នុងនោះគួរតែមានការរៀបចំជាកម្មវិធីបណ្ដុះបណ្ដាលណាមួយ ដោយមានគ្រូ​ឧទ្ទេស​ជាអ្នកបង្ហាត់បង្ហាញជាដើម ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

វីដែអូ