ថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សាការងារ លើការកសាងឯកសារចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន អតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋចំនួន ១៩គ្រួសារ
Wed,17 August 2022 (Time 07:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 236នាក់)

នាថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរខេត្តកោះកុង រៀបចំកិច្ចប្រជុំពិភាក្សាការងារ លើការកសាងឯកសារចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន អតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋចំនួន ១៩គ្រួសារ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ លើការកសាងឯកសារចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូន អតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ កំពុងរស់នៅអាស្រ័យជាច្រើនឆ្នាំ លើដីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលរងខេត្ត បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ កាត់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ១៤៩០៧ម៉ែត្រក្រឡា សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិស្របច្បាប់ ជូនអតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ចំនួន ១៩គ្រួសារ ដែលបាននិងកំពុងរស់នៅអាស្រ័យជាច្រើនឆ្នាំ លើដីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងភូមិស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ទន្ទឹមនឹងនោះ ក្នុងនាមលោកជំទាវអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់ រដ្ឋបាលខេត្ត សូមធ្វើការណែនាំឱ្យមន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំពាក់ព័ន្ធ ត្រូវរៀបចំនីតិវិធីចុះបញ្ជីដី និងធ្វើបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតីតបុគ្គលិក មន្រ្តីរាជការ និងប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើទៅបាន និងឆ្លៀតយកឱកាសនៃកិច្ចប្រជុំនេះ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ ខាងលើ ចូលរួមសហការ-អនុវត្តឱ្យបានល្អប្រសើរជាមួយ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងដំណើរការរៀបចំនីតិវិធីចុះបញ្ជីនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងបំពេញកាតព្វកិច្ចពន្ធ និងអាករ តាមនីតិវិធីច្បាប់ជាធរមាន៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

វីដែអូ