ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
សម្ដេចក្រឡាហោម ស ខេង ផ្ញើសាររំលែកមរណទុក្ខ ជូនឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ
Thu,11 August 2022 (Time 08:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 439នាក់)

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ មានសេចក្តីសង្វេគសោកស្តាយឥតឧបមាចំពោះ មរណភាពរបស់ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ពោន យុត ត្រូវជាម្តាយក្មេក ឯកឧត្តម រដ្ឋមន្ត្រី ដែលបានទទួលមរណភាព នៅថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៩ៈ៤៥នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ ។
ស្ថិតក្នុងវេលាប្រកបដោយសេចក្តីទុក្ខព្រួយដ៏ក្រៀមក្រំនេះ សម្តេចក្រឡាហោម ស ខេងសូមចូលរួមរំលែកមរណទុក្ខចំពោះការ បាត់បង់ដ៏ធំធេងនូវអ្នកមានគុណជាម្តាយក្មេក ម្តាយបង្កើត និងជីដូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និង ប្រកបដោយព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាជាទីបំផុតរបស់ ឯកឧត្តម រដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

វីដែអូ