ខេត្តកំពង់ចាម ÷ចេញផ្សាយនៅថ្ងៃទី (13/06/2022) យោងតាមការឲ្យដឹង ពីពលរដ្ឋលើកឡើងថា បុគ្គលឈ្មោះ វ៉ាន់ ពិតជាខ្លាំងមែន ហ៊ាននាំបក្សពួកបើកលេងល្បែងស៊ីសង ជល់មាន់ និងអាប៉ោងខុសច្បាប់ បានយ៉ាងរំភើយ នៅចំណុចចំការកៅស៊ូមួយកន្លែង ស្ថិតនៅក្នុងភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ចំណែកពួកពូៗអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានវិញ ហាក់មិនហ៊ានក្អក ឬធ្វើការបង្ក្រាបនោះទេ។ប្រជាពលរដ្ឋនៅម្តុំទីតាំងសង្វៀនមាន់ជល់ខាងលើពួកគាត់លើកឡើងថា ពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.វ៉ៃប្លន់. និងគោសផ្ទះ កើតឡើងជាក់ជាមិនខានដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុ ណ្ណោះដើម្បីយកលុយមកផ្សងសំណាងបន្តទៀត។ប្រជាពលរដ្ឋដដែលស្នើរសុំ លោក ឯម កុសល់ ស្នងការនគរបាលខេត្តកំពង់ចាម សូមចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យ ស្រាវជ្រាវផងទាន ដើម្បីរិះរកមធ្យោបាយ មានវិធានការចុះបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងនេះឱ្យបានជោគជ័យ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ល្អក្នុងមូលដ្ឋាន ។ប្រជាពលរដ្ឋសង្ឃឹមថាលោក លោក ឯម កុសល ស្នងការខេត្តកំពង់ចាមគួរតែចាត់មន្រ្តីជំនាញចុះពិនិត្យមើលទីតាំងមួយកន្លែងនេះនិង ធ្វើការបង្ក្រាបដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។
វីដែអូ