នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយក្រុងសិរីសោភ័ណ មានការអមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង មន្ត្រីពាក់ព័ន្ធ បានចុះនាំយកគ្រឿងចក្រជួសជុលផ្លូវ នៅក្បែវត្តពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីចាក់ថ្មមិចឱ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួល។នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បាននិងកំពុងប្រឹងប្រែងជំរុញការជួសជុលឡើងវិញ នូវស្ថាបនាផ្លូវបេតុងខ្វែងខ្វាត ដោយប្រើប្រាស់ថវិកាខេត្ត ស្រុក ក្រុង ឃុំ-សង្កាត់ និងគម្រោងផ្លូវសំខាន់ៗថ្នាក់ជាតិ ដែលទទួលរងការខូតខាតមួយចំនួន ដើម្បីធ្វើឱ្យប្រសើរសំដៅធានាដល់ការរក្សាទឹកទុកប្រើប្រាស់ និងសម្រួលជាផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផលផងដែរ។សូមបញ្ជាក់ថា ផ្លូវមួយចំនួន ទោះបីជាមិនទាន់ទទួលបានផ្លូវបេតុង កៅស៊ូ តែដើម្បីឆ្លើយតបនឹងការលំបាករបស់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី ក្រុមការងារ បានយកចិត្តទុកធ្វើការកៀកិនសម្រួល ក្រាលថ្មមិច គ្រួសក្រហម ដើម្បីកាត់បន្ថយការលំបាកធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
វីដែអូ