ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!!
Fri,20 May 2022 (Time 08:50 AM)
ដោយ ៖ (ចំនួនអ្នកអាន: 306នាក់)

រាជធានីភ្នំពេញ ៖ ចេញផ្សាយ នាថ្ងៃទី (19/05/2022)
អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងបើកឱ្យលេងល្បែងភ្នាល់ជល់មាន់ ចំនួន២ទីតាំងបន្តបន្ទាប់គ្នា!!!

នៅថ្ងៃរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ទៅតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ភ្លាមៗ ខណៈពេលពួកគេកំពុងតែ ធ្វើសកម្មភាពប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់គ្នាដាក់លុយ ស្ថិតត្រង់ចំណុចទី១ភូមិត្រពាំងថ្លឹង២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងចំណុចទី២ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទាំង០៨នាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ ៤២ឆ្នាំ
២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ ៣៧ឆ្នាំ
៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ ២២ឆ្នាំ
៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ ៣៦ឆ្នាំ
៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ ៣៧ឆ្នាំ
៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ ៣៥ឆ្នាំ
៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ ៤៣ឆ្នាំ
៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ ៤៥ឆ្នាំ

ការចុះបង្ក្រាបជាក់ស្តែង ទីតាំងសង្វៀនជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់បានចំនួន០៨ក្បាល ក្នុងនោះអាងាប់០៦ក្បាល និងវត្ថុតាងផ្សេងៗ មួយចំនួនទៀតផងដែរ ។ ជនសង្ស័យទាំង០៨នាក់បានឆ្លើយ សារភាពឲ្យដឹង ដូចៗគ្នាថា ពួកខ្លួន ពិតជាបានលួចលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ប្រាកដមែន៕ ប្រភពពី ឧត្ដម រាជធានី កែសម្រួលដោយលោក ឆ លីហ៊ាង ❤️

វីដែអូ