ថ្ងៃច័ន្ទ ទី២៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលចុះធ្វើអធិការកិច្ចលើករណីប្រជាពលរដ្ឋ ចោទប្រកាន់មេភូមិ មេឃុំ ប្រើអំណាចយកដីវាលបញ្ចុះសពសាធារណៈនៅស្រុកឆ្លូង ខេត្តក្រចេះ
Tue,17 May 2022 (Time 07:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 284នាក់)

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចលើករណីគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋ ផ្ញើសារចូលប្រអប់(Inbox)ហ្វេសប៊ុកផេករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចោទប្រកាន់មេភូមិ មេឃុំ ថាបានប្រើអំណាចយកដីទីវាលបញ្ចុះសពសាធារណៈដែលបញ្ចុះសពចិន ខ្មែរ តាំងពីសម័យសង្គមរាស្ត្រនិយមរហូតដល់បច្ចុប្បន្ន ឱ្យទៅសមាជិកក្រុមប្រឹក្សាឃុំមួយរូប ថែមទាំងបានប្តឹងសមាជិកក្រុមប្រឹក្សាឃុំថាបានឈូសឆាយដីនោះដើម្បីធ្វើចំការ និងបានស្នើសុំធ្វើលិខិតកាន់កាប់ប្រើប្រាស់ មានទីតាំងស្ថិតនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានការចូលរួមពី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ៕
ប្រភព៖ អគ្គាធិការដ្ឋាន

វីដែអូ