មហាជនទូទៅកំពុងតែមានការរិះគន់ទៅលើលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា អតីតមេឧក្រិដ្ឌជន កាប់បំផ្លាញព្រៃឈើនៅភូមិភាគឦសានជាទ្រង់ទ្រាយធំហើយដឹកយកទៅលក់នៅប្រទេសវៀតណាម កាក់កបបានលុយច្រើន ទើបបានងារជាឧកញ៉ា សព្វថ្ងៃនេះកំពុងតែដើរសាបព្រោះនូវមនោគមវិជ្ជាល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូនិងកន្ទុយលេខឆ្នោតរបស់យួន ទាំងនៅរាជធានីភ្នំពេញនៅតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំគឺលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា កំពុងតែឲ្យបក្សពួករបស់ខ្លួនដែលទើបនឹងរួចចេញពីទ្រុង ប្រើមនោគមវិជ្ជាដើម្បីឲ្យអ្នកញៀនល្បែងនៅតាមមូលដ្ឋាន សាជាថ្មីម្ដងទៀតហើយ បើតាមប្រភពលោកឧកញ៉ាបានប្រើខ្លាដែលទើបនឹងចេញពីទ្រុងដើរក្រឡុកខ្លាំងជាងគេនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មហាជនបានបន្តទៀតថាមានល្បែងគ្រប់មុខជាច្រើនប្រភេទ បានបង្កឲ្យអសន្តិសុខដល់សង្គមជាតិទាំងមូលនាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារចោរលួចចោរកម្មចោរប្លន់គ្រប់បែបយ៉ាង។សូមបញ្ជាក់ថាឧកញ៉ាលីមប៊ុណ្ណា ហៅខ្នា បន្ទាប់ពីបានអាជ្ញាប័ណ្ណបន្តជាភ្នាក់ងារចែកចាយ អាជីវកម្មឆ្នោតឡូតូ ពីម្ចាស់ក្រុមហ៊ុន លោកឧកញ៉ាទិត្យ ម៉េង រួចមក បានដើរបង្កើតទីតាំងរបស់ខ្លួនជាច្រើនកន្លែងជាពិសេសតាមហាងកាហ្វេ និងតាមតារាងបាល់ បើតាមច្បាប់អនុញ្ញាតអាជីវកម្មឆ្នោតឡូតូពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ឱ្យចេញជាប្រចាំថ្ងៃ យ៉ាងច្រើន.4.ដងក្នុងមួយថ្ងៃ តែលោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នា បានកែតម្រូវជាថ្មី ផ្ទុយនឹងច្បាប់និងឡាយសិន លេងបាន 24 ម៉ោងក្នុងមួយថ្ងៃតាមលេខតូចធំ ដែលចេញ លោកឧកញ៉ាខ្នា ក្រៅពីរបររកស៊ីខុសច្បាប់ផ្ទុយនឹងបទបញ្ជារបស់រាជរដ្ឋាភិបាលគ្មា នរកអ្វីឲ្យចំណេញដូចការទន្ទឹងទុកដែលលោកបានរកស៊ីកន្លងមកគឺកាប់បំផ្លាញព្រៃឈើនៅប៉ែកភូមិភាគឥសាន្ត ហើយយកលុយខ្មៅ ដែលរកស៊ីមានបានដោយសារតែបំផ្លាញធនធានធម្មជាតិនោះមកលាងដាំជាចំការផ្លែឈើផ្សេងៗនៅតាមបណ្ដាលក្រុមហ៊ុនរបស់លោក ដើម្បីប្រឡប់ភ្នែកមហាជន។
វីដែអូ