ថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតនៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
Fri,04 February 2022 (Time 05:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 95នាក់)

ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិកណ្តាលនិងតាម៉ៅ នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជាកិច្ចចាប់ផ្តើម លោក ណុប ចឹក មេឃុំបឹងព្រះ រាយការណ៍សង្ខេបពីស្ថានភាពទូទៅក្នុងឃុំ បន្ទាប់មកលោកមេភូមិ បានរាយការណ៍សង្ខេបពីស្ថានភាពទូទៅក្នុងភូមិ និងប្រធានក្រុមការងារចុះជួយភូមិទាំងពីរមានមតិចំណាប់អារម្មណ៍ផងដែរ។
បន្ទាប់មក ឯកឧត្តមមានប្រសាសន៍ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ បានខ្នះខ្នែងស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកចាក់ស្រោចជូនប្រជាជនដើម្បីបង្កើតបានភាពសុំាក្នុងសហគមន៍ដែលពេលនេះឈានដល់ដូសទី៤ហើយ។ ចំពោះបងប្អូនខកខាន ឬមិនទាន់បានចាក់វ៉ាក់សាំង សូមអាជ្ញាធរមូលដ្ឋាន អញ្ជើញ និងជម្រុញគាត់ទៅចាក់ ប៉ុន្តែយើងកុំភ្លេចខ្លួនឱ្យសោះ គឺការអនុវត្តវិធានការ៣កុំ ៣ការពារ។
ឯកឧត្តមមានប្រសាសន៍បន្តថា ការអភិវឌ្ឍន៍កើតមានបាន លុះណាតែមានសន្តិភាព រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ រក្សា និងបន្តការពារសន្តិភាព ហេតុនេះសូមបងប្អូនបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិបន្តបន្ទាប់ ដើម្បីប្រទេសកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនបន្តទៅមុខ។ ទន្ទឹមនឹងនេះ នៅតែក្រុមអគតិមួយចំនួនតែងបំផុសក្នុងចេតនាអាក្រក់ ផ្តល់ភាពអកុសមកលើរាជរដ្ឋាភិបាលដើម្បីបំពេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយបានញុះញង់ ប្រជាភិថុតដល់បងប្អូនដូចនេះបងប្អូនកុំជឿតាមឱ្យសោះ ព្រោះទង្វើទាំងនេះជាអំពើខុសច្បាប់។
ឆ្លៀតឱកាសនះផង ឯកឧត្តមបានបំផុសស្មារតីដល់បងប្អូនឱ្យចេះធ្វើអំពើល្អដាក់គ្នា ចេះយកអាសារគ្នា ចេះឈឺឆ្អាល ចេះយោគយល់ និងចេះសាមគ្គីគ្នា។ បញ្ហាសុវត្ថិភាព ស្ថេរភាព សន្តិសុខក្នុងមូលដ្ឋាន ជាពិសេសបញ្ហាគ្រឿងញៀន ចាំបាច់ត្រូវមានការចូលរួម ឬសហកាពីបងប្អូន ដោយរាយការណមកអាជ្ញាធរ ឬសមត្ថកិច្ចពីហេតុការណ៍នានាដែលខ្លួនបានដឹង ដើម្បីចាត់វិធានការទប់ស្កាត់ ឬបង្រ្កាបទាន់ពេលវេលា។ ម្យ៉ាងទៀត បញ្ហាសង្គមកិច្ច និងគ្រួសារជួបការលំបាកពិតប្រាកដបងប្អូនអាចជួយតាមរយៈសិល្បះនៃការចែករំលែកតាមលទ្ធភាពរបស់ខ្លួន ឬរាយការណ៍មកអាជ្ញាធរ ឬក្រុមការងារក៏បាន ដើម្បីជួយសម្រួលជូនគាត់៕
ប្រភព៖ អគ្គាធិការដ្ឋាន

វីដែអូ