ថ្ងៃពុធទី៥ ខែមករា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈអំពីការងារទេសចរណ៍អាស៊ានលើកទី៤០ (40th ATF) ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួនទៀត។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សានេះ លោកជំទាវអភិបាលខេត្ត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយការទទួលខុសត្រូវ ដើម្បីត្រៀមចូលរួមក្នុងកម្មវីធីទេសចរណ៍អាស៊ានលើកទី៤០ (40th ATF) ខាងមុខនេះ ឲ្យបានសមស្របទៅនឹងគោលការណ៍ណែនាំនានា ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕ប្រភព៖ រដ្ឋបាលខេត្តកោះកុង
វីដែអូ