ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
រដ្ឋបាលខេត្តកំពង់ចាម បើកការប្រកួតកីឡាមហាជន ដើម្បីអបអរសាទ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២២)
Wed,05 January 2022 (Time 09:01 PM)
ដោយ ៖ (ចំនួនអ្នកអាន: 275នាក់)

ខេត្តកំពង់ចាម ៖ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួត កីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១ ដើម្បីអបអរសាទរឆ្នាំសកល២០២២ និងខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២២)។ នាឱកាសនោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពង់ចាម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមកីឡាករ កីឡាការីនី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីបើកប្រកួតនេះ ដើម្បីក្នុងការទិសដៅជ្រើសរើសរកក្រុមកីឡាករ ដែលមានបទពិសោធន៍ បច្ចេកទេស សមត្ថភាព និងក្រមសីលធម៌ ពេលប្រកួតបានល្អសម្រាប់ត្រៀមទៅចូលរួមប្រកួតស៊ីហ្គេម២០២៣ និងកម្មវិធីប្រកួតបន្តបន្ទាប់ទៀត។
ឯកឧត្តម បន្តថា ការប្រកួតកីឡាមហាជននាពេលនេះ គឺដើម្បីសុខភាព តែបើប្រទេសជាតិមិនមានសន្តិភាព ក៏មិនអាចយើងទាំងអស់គ្នាបានជួបជុំលេងកីឡាជាមួយគ្នាបានឡើយ ដូច្នេះយើងត្រូវ អរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលខិតខំការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសរហូតបានមកដល់សព្វថ្ងៃនេះ ពិសេសព្រឹត្តិការកីឡានេះ គឺដើម្បីអបអរសារទ រំលឹកការចងចាំនៅថ្ងៃកំណើតទី២ គម្រប់៤៣ឆ្នាំ នៃទិវាជ័យជំនះ០៧មករា។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើដល់ក្រុមកីឡាករ កីឡាការីនីទាំងអស់ ក្នុងការប្រកួតយកឈ្នះដៃគូរបស់ខ្លួនត្រូវផ្អែកលើកត្តាមួយចំនួនដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេសកម្លាំង និងប្រាជ្ញាស្មារតី នៅពេលប្រកួតហើយត្រូវគោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត។ ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ/កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេលធ្វើការហ្វឹកហាត់។ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះគួរតែកីឡាករ/កីឡាការិនីម្នាក់ៗអនុវត្តឲ្យបាននៅពេលប្រកួត។
គួរបញ្ជាក់ថា៖ កីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១ មានចំនួន ១០០ក្រុម ក្នុងនោះនារី ១២ក្រុម, មានកីឡាករ កីឡាការនី សរុបចំនួន ៨៧៥ ស្រី២០៨នាក់ និងចែកជា ៦ផ្នែក៖
១-ផ្នែកបាល់ទាត់ចំនួន៖ ២៥ក្រុម ក្នុងនោះនារី ០៥ក្រុម, មានកីឡាករ កីឡាការនីសរុប ៥០០នាក់ ស្រី១០០នាក់។
២-ផ្នែកបាល់ទះ ចំនួន៖ ០៨ក្រុម ក្នុងនោះនារី ០៤ក្រុម, មានកីឡាករ កីឡាការនីសរុប ១១២នាក់ ស្រី ៥៨នាក់។
៣-ផ្នែកបាល់បោះ ចំនួន៖ ០៦ក្រុម ក្នុងនោះស្រី ០៣ក្រុម, មានកីឡាករ កីឡាការនីសរុប ៨៤នាក់ ស្រី ៤២នាក់។
៤-ផ្នែកប៊ូល(ប៉េតង់) ចំនួន៖ ១៦ក្រុម, មានកីឡាករ កីឡាការនីសរុប ៩៦នាក់ ស្រី ០១នាក់។
៥-ផ្នែកវាយសី ចំនួន ៖ ២៨ក្រុម មានកីឡាករ កីឡាការនីសរុប ៦៦នាក់ ស្រី ០៧នាក់
៦-ផ្នែកវាយកូនឃ្លីលើតុ ចំនួន៖ ១៧ក្រុម, មានកីឡាករ កីឡាការនីសរុប ១៧នាក់៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

វីដែអូ