ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ទៅលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤
Wed,05 January 2022 (Time 08:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 41នាក់)

នៅព្រឹកថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ទៅលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ ខេត្តស្ទឹងត្រែង។
មានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ជាសមាជិកគណៈកម្មាធិការសម្របសម្រួល បច្ចេកទេសរដ្ឋបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម លោក លោកស្រីសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរដ្ឋបាលខេត្ត និងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ស្វាយ សំអ៊ាង បានជម្រាបជូននូវគោលបំណងនៃកិច្ចប្រជុំគឺផ្តោតសំខាន់លើការពិនិត្យ និងកែសម្រួលខ្លឹមសារ ទិន្នន័យមួយចំនួនដែលមិនមានលក្ខណៈសមស្រប និងមិនឆ្លុះបញ្ចាំងទៅនឹងស្ថានភាពជាក់ស្តែង សម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់ខេត្តស្ទឹងត្រែង។ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលបានពិនិត្យ និងពិភាក្សានាពេលនេះ នឹងត្រៀមដាក់ជូនក្រុមប្រឹក្សាខេត្តដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចដំណើរការទាំងមូល និងការចូលរួម យ៉ាងសកម្មរបស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុង ស្រុក និងផ្នែកពាក់ព័ន្ធ ដែលបានយក ចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀបចំឡើងនូវសេចក្តីព្រាងសម្រាប់កិច្ចប្រជុំថ្ងៃនេះ៕
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

វីដែអូ