ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ប្រជាពលរដ្ឋរស់តំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឮ ទទួលបានអណ្ដូងទឹក និងអំណោយពីអាជ្ញាធរខេត្តកណ្ដាល
Wed,18 August 2021 (Time 06:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 171នាក់)

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល ប្រគល់អណ្ដូងស្នប់ និងអំណោយជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ ខេត្តកណ្ដាល។ ពិធីនេះដែរប្រារព្ធធ្វើនៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកណ្ដាលស្ទឹង និងស្រុកពញាឭ និងម្ចាស់ធំណោយផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ដោយពិនិត្យឃើញប្រជាពលរដ្ឋរស់នៅឃុំចំនួន៣ ក្នុងស្រុកកណ្ដាលស្ទឹង និងឃុំឈ្វាំង ស្រុកពញាឭ រស់តំបន់ដាច់ស្រយាល ឆ្ងាយពីទីប្រជុំជន ប្រជាពលរដ្ឋជួបការលំបាក ខ្វះប្រភពទឹក ដោយពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាតតចូលមកដល់ ទើបរដ្ឋបាលខេត្តបានសម្រេចផ្ដល់នូវអណ្ដូងទឹកដល់ស្រុកកណ្ដាលស្ទឹង ចំនួន៣ និងស្រុកពញាឭ ចំនួន៤។ ទន្ទឹមនឹងនោះឯកឧត្ដមអភិបាលខេត្ត បានស្នើដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពិនិត្យមើលបញ្ហានេះឡើងវិញ ដើម្បីសម្របសម្រួលតបណ្តាញប្រព័ន្ធទឹកស្អាតឱ្យប្រជាពលរដ្ឋយើងប្រើប្រាស់។
ឆ្លៀតនាឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់រដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត តាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ដោយរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយត្រូវបន្តការពារខ្លួនរបស់យើងពីជំងឺកូវីដ-១៩ ពិសេសប្រភេទថ្មី ដែលតា (Delta) ទោះបីនៅ កន្លែងណាក៏ដោយ។ ពិសេសអនុវត្តអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាយ័ន្តដ៏ស័ក្តិសិទ្ធិ គឺ៖៣ការពារ និង ៣កុំ។
ទន្ទឹមនេះរដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយអនុវត្តកិច្ចការនេះ ជាប្រចាំដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋាន ពិសេសត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តនូវ លក្ខណៈសម្បត្តិ ទាំង ៧ ចំណុច របស់ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ឱ្យបានល្អប្រសើរផងដែរ។

វីដែអូ