ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
សម្តេចតេជោហ៊ុន សែនបានអញ្ជើញម កដល់ទីក្រុងហ្សាកាតា ហើយ
Fri,23 April 2021 (Time 08:36 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 255នាក់)

នៅម៉ោងប្រមាណ ៥:៤០ ល្ងាចនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។ នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែលនឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងពេលអញ្ជើញមកប្រជុំកំពូលអាស៊ានពិសេសនៅប្រទេសឥណ្ឌូនេស៊ី។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕

វីដែអូ