ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អភិបាលខេត្តស្វាយរៀង ជួបប្រជុំជាមួយប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចុះប៉ាន់ប្រមាណតម្រូវការផ្នែកសុខភាពជនទេសន្តរប្រវេសន៍កម្ពុជាមកពីប្រទេសវៀតណាម និងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់នៅតាមច្រកទ្វារព្រំដែននានា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង
Sat,04 December 2021 (Time 05:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 260នាក់)

នារសៀកថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលប្រជុំនន្ទី អាគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអញ្ជើញជួបប្រជុំជាមួយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបានដឹកនាំគណៈប្រតិភូចុះប៉ាន់ប្រមាណតម្រូវការផ្នែកសុខភាពជនទេសន្តរប្រវេសន៍កម្ពុជាមកពីប្រទេសវៀតណាម និងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ក្នុងបរិបទការរាតត្បាតកូវីដ-១៩ នៅតាមច្រកទ្វារព្រំដែននានា ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈប្រតិភូគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មន្រ្តីបច្ចេកទេសរបស់ក្រសួងសុខាភិបាល ក្រុមការងារបច្ចេកទេសសុខភាពជនទេសន្តរប្រវេសន៍ថ្នាក់ជាតិនៃក្រសួងសុខាភិបាល តំណាងអង្គការដៃគូរអភិវឌ្ឍន៍ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM តំណាងADB និងអ្នកពាក់ព័ន្ធនឹងការងារទេសន្តរប្រវេស៍ លោកជំទាវអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកចៅក្រមសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកស្រីស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធនានា និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

វីដែអូ