ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសិក្ខាសាលាជាតិស្តីពី "ការប្រតិបត្តិមណ្ឌលស្នាក់នៅ ដើម្បីការគាំទ្រចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមអ្នកអនុវត្ត"
Fri,03 December 2021 (Time 06:41 PM)
ដោយ ៖ (ចំនួនអ្នកអាន: 227នាក់)

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាជាតិស្តីពី "ការប្រតិបត្តិមណ្ឌលស្នាក់នៅ ដើម្បីការគាំទ្រចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងចំណោមអ្នកអនុវត្ត" ដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយគម្រោងកម្មវិធីអាស៊ានអូស្រ្តាលីប្រឆាំងអំពើជួញដូរមនុស្ស(ASEAN-ACT) ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាអនុប្រធានគណៈកម្មការអាស៊ានដើម្បីលើកកម្ពស់ និងការពារសិទ្ធិស្រ្តី និងកុមារ(ACWC) កម្ពុជា និងមានការចូលរួមពីអង្គការដៃគូរពាក់ព័ន្ធនឹងការប្រឆាំងអំពើជួញដូរមនុស្ស ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំភោជនីយដ្ឋាន ពេជ្រដា៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

វីដែអូ