ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃដំណេីរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ក្រុងស្វាយរៀង
Fri,03 December 2021 (Time 06:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 222នាក់)

នាព្រឹកថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃដំណេីរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច (ទំនប់តាណេង) ក្រុងស្វាយរៀង។
ក្នុងឱកាសចុះពិនិត្យនាព្រឹកនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យធ្វើការកែសម្រួលនូវទំហំផ្ទៃសួនឲ្យបានតូចបន្តិច ដើម្បីទុកផ្លូវថ្មើរជើងឲ្យធំសមល្មមសម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ និងលេងកម្សាន្ត។
ច្រាំងទន្លេវ៉ៃគោដែលកំពុងស្ថាបនានេះ មានបណ្តោយប្រវែង ៨១៥ម៉ែត្រ និងទទឹង ១៣ម៉ែត្រ មានរៀបចំក្រាលម៉ាប រៀបចំប្រព័ន្ធទឹក បំពាក់ខ្សែបណ្តាញ និងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែងបំពាក់សម្ភារហាត់ប្រាណ ដែលបច្ចុប្បន្នស្ថាបនាសម្រេចបានប្រមាណជា ៧៥%។
សូមជម្រាបជូនថា ខេត្តស្វាយរៀងក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តមបានយកចិត្តទុកដាក់កសាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា​ក្រោមម្លប់សន្តិភាព​ ជាក់ស្តែងច្រាំងទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភណ្ឌភាពក្នុងក្រុង​ឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម ក៏ដូចជាផ្ដល់នូវទីតាំងសមស្របសម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

វីដែអូ