ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបញ្ចុះបឋមសិលាកសាងព្រះពុទ្ធរូប នៅទីឈាប្បនដ្ឋានបូជាសពកូវីដ១៩
Sat,25 December 2021 (Time 08:30 PM)
ដោយ ៖ (ចំនួនអ្នកអាន: 289នាក់)

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី ព្រមទាំងមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្តថ្នាក់ដឹកនាំ មន្ទីរ/អង្គភាព។ពិធីបញ្ចុះបឋមសិលាកសាងតម្កល់ព្រះពុទ្ធរូប នៅទីឈប្បនដ្ឋានបូជាសពកូវីដ១៩ ជើងភ្នំបាក់ ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការរៀបចំឈាប្បនដ្ឋានបូជាសពកូវីដ១៩ ដែលមានទីតាំងជើងភ្នំបាក់ មានទីតាំងផ្ទៃដីធំទូលាយ ទេសភាពភ្នំ បានកំពុងដំណើរការកសាងជិតរួចរាល់។ ស្របជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារទទួលបន្ទុកបូជាសពកូវីដ១៩ ដែលដឹកនាំដោយ លោក អោម ចន្ថា អភិបាលរងខេត្ត បានគិតគូររៀបចំកសាងតម្កល់ព្រះពុទ្ធរូបធំមួយព្រះអង្គ ធ្វើពីថ្ម ដើម្បីជាកន្លែងគោរពបូជារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងក្លាយជាកន្លែងមានភាពទាក់ទាញ សោភ័ណភាព ជាប្រវត្តិសាស្ត្រមួយសម្រាប់នាពេលអនាគត៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

វីដែអូ