ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្តឡើងអាគាររដ្ឋបាលសាលាខេត្តថ្មី
Wed,15 December 2021 (Time 10:18 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

មណ្ឌលគិរី ៖ នៅរសៀលថ្ងៃអង្គារ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀចំធ្វើពិធីសូត្រមន្តឡើងអាគាររដ្ឋបាលសាលាខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
ពិធីសូត្រមន្តនេះធ្វើឡើង ក្នុងគោលបំណងដើម្បីសុំសេចក្ដីសុខ សិរីសួស្ដី ដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការដែលនឹងត្រូវផ្លាស់ពីអាគាររដ្ឋបាលចាស់ចូលបម្រើការងារនៅក្នុងអគារថ្មីនេះ៕
ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

វីដែអូ