ថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើសំណើសុំធ្វើអាជីវកម្ម សេវាអនាម័យ និងបរិស្ថាន នៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ
Sat,11 December 2021 (Time 10:51 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រទី១០ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ គ៦ សាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ ពិភាក្សាលើសំណើសុំធ្វើអាជីវកម្ម សេវាអនាម័យ និងបរិស្ថាន នៅក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលអង្គប្រជុំសម្រេចដូចខាងក្រោម៖
១- សូមលោកស្រី ដាក់ ពាក្យ ស្នើសុំធ្វើអាជីវកម្មទៅរដ្ឋបាលក្រុង-ស្រុកផ្ទាល់ ដែលលោកស្រី មានបំណង ចង់បម្រើសេវាកម្ម អនាម័យ និងបរិស្ថាននិងភ្ជាប់តារាងឧបសម្ព័ន្ធ ដោយមាន បញ្ជី ចំណាយ លម្អិតលើសម្ភារ មធ្យោបាយ និងកម្លាំងពលកម្ម។
២- មិនត្រូវប្រើប្រាស់ឈ្មោះ តួនាទី មុខងារ ក្នុងស្ថាប័នបច្ចប្បន្ន ជៀសវាងមានវិសមភាព។
៣- សហការអនុវត្តជាមួយរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដោយអនុវត្ត ស្របតាម នីតិវិធី។
៤- ត្រូវបំពេញនីតិវិធីពាក់ព័ន្ធជាមួយនឹងក្រសួងស្ថាប័ន ឱ្យបានមុនសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

វីដែអូ