នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមទិវាអាហារូបត្ថម្ភលើកទី៨ ក្រោមប្រធានបទ«ការពង្រឹងប្រព័ន្ធស្បៀងដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧប យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តាមប្រព័ន្ធ(Microsoft Teams ) ពិធីនេះមានការចូលរួមពីសំណាក់លោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ ។ទិវាជាតិអាហារូបត្ថម្ភលើកទី៨នេះមានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យកាន់តែទូលំទូលាយ នៅទូទាំងប្រទេសអំពីសារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការចូលរួមចំណែកបង្កើតនូវធនធានមនុស្ស បង្កើនផលិតភាពការងារ និងជំរុញកំនើនសេដ្ឋកិច្ច និងធ្វើអោយប្រសើរឡើង និងលើកទឹកចិត្តបងប្អូនជនរួមជាតិឲ្យចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភជាបញ្ហាអន្តរវិស័យតម្រូវអោយមានកិច្ចសហប្រតិបត្តិការល្អ ការសម្របសម្រួល ការចូលរួម និងផ្ដោតការយកចិត្តទុកដាក់ទៅលើអន្តរាគមន៍ ការវិនិយោគនូវវិស័យកសិកម្ម ,សុខាភិបាល,អប់រំ,កាងារ,អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក,យ៉េនឌ័រ,ទឹកស្អាត និងអនាម័យ,គាំពារសង្គម និងវិស័យពាក់ព័ន្ធដ៏ទៃទៀត ៕
វីដែអូ