កំពង់ឆ្នាំង÷ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូខេត្តរួមមាន អភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន និងអភិបាលក្រុង ស្រុក គោរពជូនសព្ទសាធុការពរជូនលោកចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ក្នុងឱកាសនោះ យើងខ្ញុំទាំងអស់គ្នា អ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមសម្តែងនូវក្តីអំណរសាទរឥតឧបមា និងសូមធ្វើអភិវន្ទនកិច្ចលើកហត្ថទាំងទ្វេបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោសប្រសិទ្ធពរជ័យ និងតាមបីបាច់ថែរក្សាលោកចៅហ្វាវាំង និងលោកស្រីឧកញ៉ា ធម្មាមង្គលមុនី ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាវាងវៃ និងជន្មាយុយឺនយូរ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
វីដែអូ