ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
សិក្ខាសិលាស្តីពី“ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”
Wed,24 November 2021 (Time 11:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 177នាក់)

នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី”ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”។
អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី ព្រមទាំង​ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនៃខេត្តទាំងបួន និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
សិក្ខាសាលានេះប្រព្រឹត្តរយៈពេល២ថ្ងៃ ចាប់ពីថៃ្ងទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង៕

វីដែអូ