ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អភិបាលខេត្ត​កែប​ បានអញ្ចេីញចុះពិនិត្យការដ្ឋានជួសជុលផ្លូវខេត្តលេខ១៣៣២ ដោយចាក់ក្រាលបេតុងសរសៃរដែក(RC)​ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប
Tue,02 November 2021 (Time 05:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 22នាក់)

នៅព្រឹកថ្ងៃអង្គារ៍​ ទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ រួមជាមួយ​ លោក​ អភិបាល​រងខេត្ត​ បានអញ្ចេីញដឹកនាំ​ មន្ទីរអង្គភាព​ជំនាញ​ គណ:អភិបាលស្រុក​ ក្រុម​ប្រឹក្សា​ស្រុក​ ​អាជ្ញា​ធរមូលដ្ឋាន​ និងមន្ត្រីមន្ទីរសាធារណៈកា និងដឹកជញ្ជូនខេត្ត ចុះពិនិត្យការដ្ឋានជួសជុលផ្លូវខេត្តលេខ១៣៣២ ដែលមាន ប្រវែង ៧៥០ម៉ែត្រ​ និងទទឹង៩ម៉ែត្រ​ ដោយចាក់ក្រាលបេតុងសរសៃរដែក(RC)​ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍​របស់​ លោក​ ម៉ម​ ទូច​ ប្រធានមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ រួចមក​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បានស្ងេីចសរសេីរនឹងវាយតម្លៃខ្ពស់ចំពោះ​ មន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ ដែលបានអនុវត្តនាពេលកន្លងមក​ និងសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល​ ដែលទទួលបានសមិទ្ធផលថ្មីមួយទៀត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរពី សុខទុក្ខ និងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងថ្ងៃនេះ គម្រោងជួសជុលផ្លូវខេត្តលេខ១៣៣២ ដែលមានប្រវែង៧៥០ម៉ែត្រ​ និងទទឹង ៩ម៉ែត្រ​ ដោយចាក់ក្រាលបេតុងសរសៃរដែក(RC) ដែលមានរយៈពេលសាងសង់១ឆ្នាំ ដើម្បីអោយល្អប្រសើរជាងមុន។ ឯកឧត្ដម​ បានបញ្ជាក់ថា​ ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០០៩ ហើយត្រូវបានជួសជុលឡើងវិញអោយលេចចេញជារូបរាង បេតុងសរសៃដែក (RC) ដើម្បីបំរើប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នេះ​ និងផ្សារភ្ជាប់ទៅទីប្រជុំជននានា ក្នុងខេត្តកែប ចំពោះការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ គឺដើម្បីជំរុញអោយមានកំណើនសេដ្ឋកិច្ច បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិផល-កសិផលគ្រប់ប្រភេទ។
ឯកឧត្តម​ បន្តថា សមិទ្ធផលនេះ គឺកើតចេញពីកត្តាសន្តិភាព ប្រសិនបើគ្មានសុខសន្តិភាព​ គឺគ្មានសមិទ្ធផលនេះកើតឡើងបានទេ ដូច្នេះសន្តិភាពមិនអាចកើតមានដោយមិនមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនោះទេ​ សូមបងប្អូនកុំជឿតាមពាក្យញុះញុងរបស់បុគ្គលណាមួយដែលនិយាយមិនពិត ហេីយសព្វថ្ងៃនេះ​ សម្តេចតេជោ​ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងជានិច្ច ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តម សោម ពិសិដ្ឋ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្នុងការសម្របសម្រួលដោះស្រាយផលប៉ះពាល់ និងគៀងគរប្រមូលនៅថវិកា ដើម្បីការអភិវឌ្ឃន៍គម្រោងនេះអោយទទួលបានជោគជ័យ ម្យ៉ាងវិញទៀត ផ្លូវមួយខ្សែនេះជួសជុលបានយ៉ាងល្អប្រសើរ ហើយក៏ត្រូវបញ្ចប់កិច្ចសន្យាគម្រោងនៅខែវិច្ឆិកា ឆ្នាំ២០២១នេះដែរ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមថែរក្សា​ និងប្រើប្រាស់ផ្លូវនេះ ឲ្យមានប្រយោជន៍ ពិសេសនៅរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជៀសវាងការគ្រោះថ្នាក់ដោយយថាហេតុ បង្កឲ្យប៉ះពាល់ដល់អាយុជីវិត។
ឯកឧត្ដម​ អភិបាលខេត្ត​ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនាំកូនដែលមានអាយុគ្រប់៥ឆ្នាំចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដេីម្បីបង្កេីតភាពសាំុក្នុងការការពារខ្លួនអោយជៀសឲ្យផុតពីការឆ្លងនៃជំងឺកូវីដ-១៩៕

វីដែអូ