ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ទំនាស់ដីធ្លីរ៉ាំរ៉ៃច្រើនឆ្នាំ កើតឡើងរវាងបងប្អូនសាច់ញាតិខ្លួនឯង ឥឡូវត្រូវបានដោះស្រាយបញ្ចប់បញ្ហាដោយសន្តិវិធី
Wed,17 November 2021 (Time 10:38 PM)
ដោយ ៖ ដ្ឋបាលខេត្តកំពង់ឆ្នាំង (ចំនួនអ្នកអាន: 159នាក់)

កំពង់ឆ្នាំង៖ ទំនាស់សុំបើកផ្លូវរវាងបងប្អូន ត្រូវជាជីដូនមួយនឹងគ្នា ដែលកើតឡើងជាយូរណាស់មកហើយនោះ ត្រូវបានដោះស្រាយបញ្ចប់ប្រកបជោគជ័យដោយការយោគយល់អធ្យាស្រ័យគ្នា ដោយរំភើប និងការស្រឡាញ់រាប់អានជាបងប្អូនដូចដើមវិញ បន្ទាប់ពីក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងលោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ម៉ម ឈឿម អនុប្រធានក្រុមការងារ នារសៀលថ្ងៃទី១៥ ខែ១១ ឆ្នាំ២០២១ នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោកស្រី ប៊ន សុភី បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះ ជាជោគជ័យថ្មីមួយទៀតសម្រាប់ក្រុមការងារ ដែលបានដោះស្រាយសម្របសម្រួលបញ្ចប់ទំនាស់មួយ ដែលបានកើតឡើងជាយូរណាស់មកហើយ រវាងបងប្អូន និងបងប្អូនជីដូនមួយនឹងគ្នា ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយលោកឯម សុក ដែលជាម្ចាស់ដី បានសម្បទានដី ទទឹង ២ម៉ែត្រសម្រាប់ធ្វើផ្លូវ។
លោកស្រី បានមានប្រសាសន៍ឱ្យដឹងបន្តថា ក្រុមការងារចុះដោះស្រាយទំនាស់ ដែលបានចុះសម្រសម្រួលករណីវិវាតនាពេលនេះ គឺបានអនុវត្តនូវយន្តការមួយដោយផ្អែកលើគោលការណ៍ច្បាប់ជាធំ និងការសម្របសម្រួលរវាងភាគីទាំងសងខាង ដោយពុំមានអ្នកឈ្នះ និងពុំមានអ្នកចាញ់ ទទួលយកទាំងអស់គ្នា។
ក្រុមគ្រួសារទាំងពីរ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី ប៊ន សុភី សុភី និងក្រុមការងារដោះស្រាយទំនាស់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្រួសាររបស់ពួកគាត់បានយោគយល់ អធ្យាស្រ័យគ្នា និងរាប់អានគ្នាជាបងប្អូនដូចដើមវិញ ៕

វីដែអូ