ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
កិច្ចប្រជុំពិភាក្សាស្តីពីការកំណត់តម្លៃអចលនទ្រព្យជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាសម្រាប់ខេត្តស្ទឹងត្រែង
Fri,12 November 2021 (Time 06:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 154នាក់)

នារសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់តម្លៃអចលនទ្រព្យជាមូលដ្ឋានគិតពន្ធប្រថាប់ត្រាសម្រាប់ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំសាលាខេត្ត។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ទីរអង្គភាពជាប្រតិបតិ្តករ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលកន្លងមកបានសហការនិងរួមចំណែកក្នុងការធ្វើអោយចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទិ្ធកាន់កាប់អចលនទ្រព្យទទួលបានលទ្ធផលប្រសើរនាពេលកន្លងមក។
ទន្ទឹមនឹងនេះ ឯកឧត្ត អភិបាលខេត្ត ក៏បានស្នើរដល់អាជ្ញាធរដែនដី ជាពិសេស ក្រុង ស្រុក ឃុំ សង្កាត់ មេត្តាយកចិត្តទុកដាកខ្ពស់ ក្នុងការពង្រឹងកិច្ចសហការប្រតិបត្តិជាមួយសាខាពន្ធដាខេត្ត ដើម្បីជម្រុញការប្រមូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យដែលមានប័ណ្ណ ឬគ្មានប័ណ្ណកម្មសិទ្ធិ និងប្រភេទពន្ធមួយចំនួន ដែលពាក់ព័ន្ធនិងការប្រមូលពន្ធប្រថាប់ត្រា មានជាអាទិ៍ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើអចនទ្រព្យ ដែលជាប្រភេទពន្ធមានសក្តានុពលច្រើន ហើយជាគុណប្រយោជន៍ដល់ថវិកាថ្នាក់ជាតិ អោយចូលខ្លួនមកបង់ពន្ធអោយបានត្រឹមត្រូវតាមច្បាប់កំណត់ ជៀសវាងការទទួលរងនូវទោសទ័ណ្ឌដែលមានចែងក្នុងច្បាប់សារពើពន្ធជាធរមាន៕

វីដែអូ