ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
អជ្ញាធរខេត្តកណ្តាល ចូលរួមក្នុងវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ រៀបចំដោយក្រសួងកិច្ចការនារី តាមប្រព័ន្ធ Zoom
Wed,13 October 2021 (Time 09:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 147នាក់)

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត និងលោកជំទាវ នួន នារតី ប្រធានគណៈកម្មការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងមន្ទីរជំនាញ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានចូលរួម ក្នុងវេទិកាអាស៊ី-អឺរ៉ុបស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ តាមប្រព័ន្ធ Online Zoom ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្នុងវេទិការនេះក៏មានការចូលរួម ពីតំណាងសហគមន៍អឺរ៉ុប និង លេខាធិការដ្ឋានអាស៊ានផងដែរ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា វេទិការនេះត្រូវបានទទួលស្គាល់ថា ជាកិច្ចសន្ទនាអន្តរជាតិកម្រិតខ្ពស់រវាង ប្រមុខដឹកនាំឈរលើស្មារតីភាពជាដៃគូ និងស្មើភាពគ្នា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ សំដៅរៀបចំឱ្យមានជាវេទិកាពិភាក្សា និងកិច្ចសន្ទនាលើរបៀបវារៈរួមសម្រាប់ជាប្រយោជន៍ នៃប្រទេសអាស៊ី-អឺរ៉ុប។
លោកជំទាវបានបន្តថា វេទិកានេះមានគោលបំណងចម្បងសំខាន់ៗចំនួន៣ រួមមាន៖ ទី១គឺដើម្បីសម្របសម្រួលដល់កិច្ចសន្ទនា និងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប ក្នុងការអនុវត្តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ទី២គឺដើម្បីបង្ហាញនូវវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ស្តីពីដំណើរនៃការវិវត្តរបស់ស្ត្រី សន្តិភាព និង សន្តិសុខ និងប្រវត្តិនៃការចូលរួមរបស់ស្ត្រីក្នុងវិស័យដោះមីន និងការរក្សាសន្តិភាព ក៏ដូចជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងផលប៉ះពាល់នៃជំងឺ Covid-19លើស្រ្តី និងទី៣ គឺដើម្បីស្វែងរកមតិគាំទ្រក្នុងការបង្កើតឱ្យមានព្រឹត្តការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងស្ត្រីនៅក្នុងរៀងរាល់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាពេលអនាគត។
លោកជំទាវបានបន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលត្រូវបានខ្ទេចខ្ទាំដោយសារសង្គ្រាម ធ្លាប់ជាប្រទេសដែល បានទទួលជំនួយពីកងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ប៉ុន្តែកម្ពុជានាពេលបច្ចុប្បន្ន បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោម១២០ប្រទេស ដែលបានបញ្ជូនទាហាន ជាស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
គួររលឹកដែរថា ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកម្ពុជាបានបញ្ជូនកងរក្សាសន្តិភាព ចំនួន ៧១២៣នាក់ ក្នុងនោះមានស្ត្រី ចំនួន ៤១៩នាក់ ចូលរួមក្នុង បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល ប្រទេសឆាដ ប្រទេសស៊ីប (Cyprus) ប្រទេសលីបង់ ប្រទេសម៉ាលី និងប្រទេសស៊ីរី ប្រទេសកម្ពុជាជាប្រទេសនាំមុខគេនៅលើពិភពលោកក្នុងការដោះមី ដើម្បីមនុស្សធម៌ ហើយនៅក្នុងឆ្នាំ២០១៨ មានស្ត្រីកម្ពុជាជាអ្នកដោះមីនមានចំនួន ២០ភាគរយ។
សូមជម្រាបផងដែរថា វេទិកានេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ខែតុលា ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ផ្នែកគឺ៖
ផ្នែកទី១៖ ការអបអរសាទរវឌ្ឍនភាពស្ត្រី សន្តិភាព និងសន្តិសុខ-កងកម្លាំងរក្សាសន្តិភាព និងកំទេចចោលននូវអាវុធមិនទាន់ផ្ទុះ (ការដោះមីន)។ ផ្នែកទី២៖ អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងប្រទេសក្រោយសង្គ្រាម និងផ្នែកទី៣៖ កិច្ចប្រជុំពិភាក្សាខួបលើកទី២១ នៃUN 1325 ស្តីពី ស្រ្តី សន្តិភាព និងសន្តិសុខ រយៈពេល២១ឆ្នាំ ។

វីដែអូ