ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
ទំនាក់ទំនង ចាងហ្វាងការផ្សាយ
ឯកឧត្ដម ណុប ដារ៉ា ​អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរំដោះទឹកជន់លិចក្នុងភូមិសាស្រ្តក្រុងតាខ្មៅ និងបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យប្រព័ន្ធលូរ និងតំបន់មួយចំនួន ដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
Mon,11 October 2021 (Time 08:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 158នាក់)

ឯកឧត្ដម ណុប ដារ៉ា ​អភិបាលរងខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក បណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់ សម្រាប់ខេត្តកណ្ដាល ក៏ដូចជា ក្រុងតាខ្មៅទាំងមូលផងដែរ។ ជាងនេះទៀត គ្រប់ស្ថានីយបូមទឹកទាំងអស់ ត្រូវដំណើរការបូមទឹក ដើម្បីរំដោះទឹក ក្នុងក្រុងតាខ្មៅឱ្យអស់។
ឯកឧត្ដម ណុប ដារ៉ា ​អភិបាលរងខេត្តកណ្ដាល បានណែនាំ​ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យពិភាក្សាវាយតម្លៃអំពីផលប៉ះពាល់ ដើម្បីរក​មធ្យោបាយ​ដោះស្រាយ កែលម្អប្រព័ន្ធលូដោះទឹក ប្រឡាយ ឲ្យមានភាពប្រសើរឡើងវិញ។ ជាងនេះទៀត មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាស្ដារ​ប្រព័ន្ធលូសំខាន់ៗទាំងអស់ ក្នុងក្រុងតាខ្មៅ ដើម្បីសម្រួលដល់ការរំដោះទឹកឱ្យបានរហ័ស ដើម្បីបញ្ចៀសនូវការជន់លិចផងដែរ។

វីដែអូ