ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹក នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន៍ភាពការងាររដ្ឋបាលខេត្តប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍន៍ភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទអភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តម ម៉ុម សារឿន បានលើកឡើងថា កន្លងមកនេះសង្កេតឃើញថា ថ្នាក់ដឹកនាំខេត្ត ក៏ដូចថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងមន្ត្រីថ្នាក់មូលដ្ឋានពិតជាបានខិតខំបំពេញការងាររបស់ខ្លួនបានល្អប្រសើរប្រាកដមែន រហូតធ្វើឱ្យខេត្តស្ទឹងត្រែងមានភាពរីកចំរើនគួជាទីមោទៈ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធ និងការម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។ក្នុងនោះឯកឧត្តម ម៉ុម សារឿន បានធ្វើការកោតសរសើរចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលជាអ្នកប្រយុទ្ធជួរមុខ ដែលខិតខំទាំងកម្លាំងកាយចិត្តទប់ស្កាត់ និងត្រៀមបង្ការចំពោះជំងឺកូវីដ១៩(COVID-19)៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (រស្មីត្បូងឃ្មុំ)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគរួចជាស្រេច (រស្មីត្បូងឃ្មុំ)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)
ក្រសួងអប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលជំងឺ Covid-19 (រស្មីត្បូងឃ្មុំ)
អភិបាលរងខេត្តកណ្តាល ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)
វីដែអូ