ខេត្តបាត់ដំបង៖ដោយតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ មន្រ្តីជំនាញ សហការជាមួយកម្លាំងនគរបាលស្រុកថ្មគោល និងកម្លាំងនគរបាលស្រុកសង្កែធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១០និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សាន់ លី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ពន្ធ័ករណីលួច មានស្ថានទម្ងន់ទោស(ឆក់កាបូប)។ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីវេលាម៉ោង០៧និង៤០នាទី ថ្ងៃ ខែដដែលនៅចំណុចក្រុមទី២៣ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។ដោយជនសង្ស័យស្លៀកពាក់ខោអាវប៉ារ៉ា ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០១៩ ពណ៍ខ្មៅពាក់ស្លាកលេខបាត់ដំបង1AH 4465។ក្រោយពីឃាត់ខ្លួនកម្លាំងដកហូតបាននូវរត្ថុតាងមួយចំនួនរួមមាន៖-ម៉ូតូ០១គ្រឿងម៉ាកហុងដាពាក់ស្លាកលេខបាត់ដំបង1AH 4465-ប្រាក់រៀលចំនួន៣,១០០,០០០រៀល(បីលានដប់ម៉ឺនរៀល)-ខោអាវប៉ារ៉ា០១កំភ្លេ មួកសុវត្ថិភាពណ៌ស០១,កាបូបស្ពាយពណ៌ខ្មៅចំនួន០១-ទូរស័ព្ទដៃម៉ាកទ្រូ០១គ្រឿង(គ្មានស៊ីម),អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។សូមបញ្ជាក់ថាជនស័ង្សយឈ្មោះ សាន់ លី ភេទប្រុស ធ្លាប់ជាប់ពន្ធនាគារក្នុងឆ្នាំ២០០៨ ពីបទ(ប្លន់)នៅសង្កាត់វត្តគរក្រុងបាត់ដំបង ហើយត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីខែមិថុនា ឆ្នាំ២០១៨ លុះដល់ថ្ងៃទី០១ ខែ មេសាឆ្នាំ២០២០ បានធ្វើសកម្មភាពដូចខាងលើ និងត្រូវបង្រ្កាបចាប់ខ្លួនបាន។ជនសង័្សយត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីរៀបចំបញ្ជូនបន្តទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមតិតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (រស្មីត្បូងឃ្មុំ)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគរួចជាស្រេច (រស្មីត្បូងឃ្មុំ)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)
ក្រសួងអប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលជំងឺ Covid-19 (រស្មីត្បូងឃ្មុំ)
អភិបាលរងខេត្តកណ្តាល ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)
វីដែអូ