ខេត្តបាត់ដំបង៖ដោយមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានបានដឹកនាំផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបើកវគ្គបណ្តុះបណ្តាលសមត្ថភាពមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីដែលបំពេញភារកិច្ចពាក់ព័ន្ធនឹងការងារចរាចរណ៍ផ្លូវគោក។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ នាយ នាយរងផ្នែកលោកអធិការរង នាយ នាយរងផ្នែក នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទទួលការងារសណ្តាប់ធ្នាប់ជាច្រើនរូបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (រស្មីត្បូងឃ្មុំ)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគរួចជាស្រេច (រស្មីត្បូងឃ្មុំ)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)
ក្រសួងអប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលជំងឺ Covid-19 (រស្មីត្បូងឃ្មុំ)
អភិបាលរងខេត្តកណ្តាល ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)
វីដែអូ