ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្រៅពីសភាពការណ៍រួមទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ត្រូវបង្កើនកិច្ចបន្តខិតខំជំរុញការតាមដាន និងក្តាប់រាល់សភាពការណ៍រួមទូទៅឱ្យបានច្បាស់លាស់ ក៏ដូចជាការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុកមករស់នៅក្នុងមូលដ្ឋាន។ឯកឧត្តមមានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាមរយៈ វីដេអូ Conference online ដែលមានការភ្ជាប់ប្រព័ន្ធរវាងអាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងអង្គភាពចំណុះសាលាខេត្ត នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត។ ជាមួយការតាមដានសភាពការណ៍ទូទៅឯកឧត្តមអភិបាលខេត្តក៏បានណែនាំឱ្យមានការរួមដៃគ្នាខិតខំបន្តជំរុញ ការអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងការ ពង្រឹងស្មារតីសតិអារម្មណ៍ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងជំនឿទុកចិត្តចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ក៏ដូចជាវិធានការអបរំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍មូលដ្ឋាន។ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្របពេលដែលបញ្ហាជំងឺឆ្លងកូវីដ១៩កំពុងរីករាលដាលជាសកល ការគ្រប់គ្រងសភាពការណ៍រួមទូទៅគឺជាការងារសំខាន់សម្រាប់រដ្ឋបាលដែនដីក្នុងការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានល្អ ពិសេសអាជ្ញាធរក្រុង ស្រុកត្រូវតែបង្កើនការជំរុញយកចិត្តទុកដាក់បន្តតាមដានសភាពការណ៍បញ្ហាប្រឈមនានាក្នុងមូលដ្ឋានពិសេសការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺ ឆ្លងកូវីដ១៩នេះដែលជាជម្ងឺរាតត្បាតសកល។ក្នុងនោះឯកឧត្តម ក៏បានណែនាំផងដែរ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្ត ខិតខំប្រឹងប្រែង តាមដាន និងក្តាប់ឱ្យបាន រាល់ការ វិលត្រឡប់ចូលស្រុករបស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (រស្មីត្បូងឃ្មុំ)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគរួចជាស្រេច (រស្មីត្បូងឃ្មុំ)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)
ក្រសួងអប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលជំងឺ Covid-19 (រស្មីត្បូងឃ្មុំ)
អភិបាលរងខេត្តកណ្តាល ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)
វីដែអូ