ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
លោក​ម៉េង​ វិមានតារា​ អធិការខណ្ឌមា​នជ័យ នឹងឯម​ ភារី​ មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ មិនហ៊ាន​បង្រ្កាប​ស​ង្វៀនបញ្ជល់មាន់ នឹងអាប៉ោងព្រោះខ្លាចបារមីម្ចាស់ស​ង្វៀន
Thu,05 March 2020 (Time 10:08 AM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 69នាក់)

ភ្នំពេញ៖ប្រជាព​លរដ្ឋថា ប្រហែលជាត្រូវប្រើរបារមី​របស់លោកស​ថេត​ ស្នងការនគ​របាលរាជធា​នីភ្នំពេញហើយទើបអាច​បង្រ្កាបបនល្បែងបញ្ជល់​មាន់នឹង​អាប៉ោងដ៏មា​នបារមីនឹងអំណា​ចដែល​មានទី​តាំងនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣​ ខណ្ឌមានជ័យហើយកន្លែង​បនល្បែងដែរ​មានទីតាំង​ខាងលើ​នេះអាចចូលទៅលេងបានតាមផ្លូវដួង​ងៀប៣ឆ្លងកាត់ប្រឡាយលូ​ទៅត្រង់ដល់ហើ​យមិន​ពិបាករកនោះទេហើ​យទីតាំងនោះ គឺជាទឹកដីគ្រប់គ្រងសន្តិសុខដោយលោកឯម​ ភារីមេប៉ុស្ដិ៍ស្ទឹង​មានជ័យ៣ នឹងលោកម៉េង​ វិមានតារាអធិការនគរបាលខណ្ឌមានជ័យផងដែរតាមប្រភព​ពី​ប្រជា​ពលរដ្ឋបានអោយដឹងថា ទីតាំងខាងលើ​នេះ មានសារព័ត៌មានជាច្រើ​នបានចុះផ្សាយ នឹងកម្លាំង​សមតកិច្ចចុះ​ចាប់ដែរតែនៅបើ​កលេងយ៉ាងអនាធិតេ​យ្យដដែល​ហើយ នឹងមានចាក់ភ្នាល់​លុយ​រាប់សិប​លានរៀលនឹងរាប់ពាន់ដុ​ល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។

តាមប្រភពពីអ្នកចូលទៅលេង​នៅកន្លែងនោះបាននិយាយថាម្ចា​ស់សង្វៀនបានបង់លុយអោ​យ​សមត្ថកិច្ចរួចហើយជាថ្នូរក្នុងការ​មិនចុះបង្រ្កាបរឺផ្ដល់​ព័ត៌មានមកអោយ​ម្ចាស់សង្វៀនគេច​ខ្លួនមុន​ពេលចុះ​បង្រ្កាបរឺក៏មិនអោយលេងតែម្ដងហើយ​ក៏រាយកា​រណ៍ប្រាប់ថ្នាក់លើថាកន្លែង​ដែលគេប្ដឹង​រឺរាយការណ៍​នោះមិនមានបនល្បែងរឺបទល្មើល​សនោះទេ។
 
គាត់បន្តទៀតថាសង្វៀនមាន់ដ៏ធំមួយកន្លែងនេះឈរជើងរាប់ខែមកហើយ​ នោះស្របពេលដែល​មានវត្តមានលោកស​ ថេត មកកា​ន់តំណែងជាស្នងការរាជធានីភ្នំពេញ។ទោះជា​យ៉ាងណាក៏​មហាជនសង្ឃឹមថា លោកឧត្ដមសេនីយ៍ឯក​ ស​ ថេតអគ្គស្នងកា​ររងនឹងជាស្នងការ​នគរបា​ល​រាជធានីភ្នំពេញ នឹងមានវិធាន​ការទប់ស្កាត់បង្រ្កាបបនល្បែង​ស៊ីសងខាងលើ​ដែលមាន​បារមីធំហើ​យខ្លាំងជាង​លោម៉េង​ វិតារា​ អធិការខណ្ឌមានជ័យនឹងលោកឯម​ ភារីមេបុស្ដិ៍ស្ទឹងមា​នជ័យ៣កុំឲ្យនៅ​បន្តបើ​កលេងយ៉ាងរលូនដូចច្នេះទៀត​ ព្រោះល្បែងទាំងនេះហើ​យគឺជាកាផ្ដើ​មចេញ​ ដូចជា​ ចោរលួច​ចោរប្លន់​ ចោរឆក់​ អំពើ​អសន្តិសុខ​ ធ្វើ​ឲ្យប្រជាពល់រដ្ឋភ័យខ្លាច​ ប្រជាពលរដ្ឋសង្ឃឹម នឹងរងចាំមើ​លថាតើប​នល្បែងខាងលើ​មានបារមីខ្ពស់ជាងឯកឧត្ដម​ ស​ ថេត​ ទៀតដែររឺទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

វីដែអូ