ខេត្តបន្ទាយមានជ័យ៖ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជារការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ លោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលព្រៃគប់ បានដឹកនាំកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ចុះបង្រ្កាបក្រុមអ្នកញៀនល្បែងជាច្រើនទីតាំងក្នុងភូមិចំនួន២ គឺភូមិព្រៃគប់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល និងភូមិទំនប់ក៥ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ការចុះប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ខណៈដែលក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ កំពុងតែទង្គិចក្បាលគ្នាលេងយ៉ាងកក្រឹកគក្រេង ដោយមិនខ្លាចរអានៃការឆ្លងរាតត្បាតជំងឺកូវីត១៩ឬកូរ៉ូណានោះឡើយ បើទោះបីប្រមុខថ្នាក់ដឹកនាំបានចេញសេចក្តីប្រកាសមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នាដ៏ដោយចុះ តែក្រុមអ្នកញៀនល្បែងស៊ីសងទាំងនេះបែជានាំគ្នាលួចប្រមូលផ្តុំគ្នាលេងយ៉ាងកក្រឹកគក្រេងទៅវិញ។តែទោះជាយ៉ាងនេះក្តីកម្លាំងនគរបាលការពារព្រំដែនគោក៩១១ បានអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងយកចិត្តទុកដាក់បំផុត ដោយចុះបង្ក្រាប និងរឹបអូសបាននូវវត្ថុតាងមួយចំនួន ដោយឡែកអ្នកប្រព្រឹត្តបានដឹងខ្លួនទាន់រត់គេចខ្លួនបាត់។បើតាមលោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍នគរបាលភូមិព្រៃគប់ នៃវរសេនាតូចកាពារព្រំដែនគោកលេខ៩១១ បានប្រាប់សារព័ត៌មានឲ្យដឹងថា កិច្ចប្រតិបត្តិការចុះបង្រ្កាបក្រុមអ្នកញៀនល្បែងទាំងនេះ គឺដើម្បីកាត់បន្ថយការលួច ការឆក់ ប្លន់ និងអំពើហឹង្សាក្នុងគ្រួសារ ដែលវាកើតចេញពីប្រភពល្បែងស៊ីសង ហើយម្យ៉ាងវិញទៀតដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បំបែកការប្រមូលផ្តុំគ្នាពីសំណាក់ក្រុមអ្នកញៀនល្បែង កុំឲ្យមានការចម្លងជម្ងឺកូវីត១៩ឬកូរ៉ូណា។ទន្ទឹមនោះដែរប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់លោកអនុសេនីយ៍ត្រី ស៊ា សៅឌី ដែលជាមេប៉ុស្តិ៍នគរបាលថ្មី ដែលបានយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សូរ ចាន់ណារី មេបញ្ជារការវរសេនាតូចនគរបាលការពារព្រំដែនគោក៩១១ ពិសេសថ្នាក់ដឹកនាំកំពូលៗ ចូលរួមបង្ការ បង្រ្កាប និងទប់ស្កាត់ ករណីល្បែងស៊ីសងក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ៕
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និងត្រីមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត (រស្មីត្បូងឃ្មុំ)
សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស និងទឹកអាល់កុលសម្លាប់មេរោគរួចជាស្រេច (រស្មីត្បូងឃ្មុំ)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់បៀវត្សរ៍ ៦ខែ ដល់គណៈកម្មាធិការជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)
ក្រសួងអប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្ដោះ អាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរាលដាលជំងឺ Covid-19 (រស្មីត្បូងឃ្មុំ)
អភិបាលរងខេត្តកណ្តាល ជួបសណេះសំណាល និងចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)
វីដែអូ