ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន
Sat,28 March 2020 (Time 06:01 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 7នាក់)

រាជធានីភ្នំពេញ៖ស្លៀកដណ្ត​ប់បែបព្រះពុទ្ធសាសនា បន្លំធ្វើជាព្រះ​សង្ឃ​ដើរបិណ្ឌ​បាត ត្រូវបានកម្លាំង​នគរបាល​ស្រុកអង្គឈ្នួលបានឃា​ត់ខ្លួនបានចំនួន៧នាក់ កាលពីវេលាម៉ោងជាង១៩យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ម៉ាហេង ស្ថិតនៅ​ក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះ បន្ទាប់ពី​កម្លាំងជំនាញ​ទទួលព័ត៌​មាន​ពី​មហាជនថា នៅផ្ទះសំណាក់ខាង​លើមានមុខសញ្ញាគួរ​សង្ស័យ ទើបសហ​ការជាមួយប៉ុស្តិ៍លំ​ហាចឆក់ឈើនា​ងព្រៃពួច ដោយមានការចង្អុលបង្ហាញពី​លោកស្នងការមានការ សម្របសម្រួលពី​លោកព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកណ្តាល ​និងមានការចូលរួម​ពីរដ្ឋបាលសាលាស្រុក លោក​មេឃុំលំហា​ច ចុះដល់ផ្ទះ​សំណាក់យីហោ(ម៉ាហេង)​ត្រួតពិនិត្យ ជាលទ្ធផល​រកឃើញ​ជនសង្ស័យ​ចំនួន៧នាក់​ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះទៀប សុខម៉ៅ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរមិនពិត នៅភូមិខ្នុរ ឃុំ កំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង។
២-ឈ្មោះសេះ ឌី ភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតនៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។
៣-ឈ្មោះសន ឆឺត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតនៅភូមិព្រៃពី ឃុំស្រែជា​ខាង​ជើង ស្រុកដងទង់ ខេត្តកំពត។
៤-ឈ្មោះច្រឹប មានភេទប្រុស​អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាង​ជើង ស្រុកដងទង់ខេត្តកំពត។
៥-ឈ្មោះហ៊ុន រុន ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតនៅភូមិព្រៃពីឃុំស្រែ ជាខាងជើង​ស្រុកដងទង់ខេត្តកំពត។
៦-ឈ្មោះសន ទីន ភេទប្រុសអាយុ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតនៅភូមិព្រៃពី ឃុំស្រែជាខាង​ជើង ស្រុកដងទង់ខេត្តកំពត។
៧-ឈ្មោះឈៀង ឆវីភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរបើក​បរនៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យបានសារភាពថា ខ្លួនបានស្គាល់គ្នាតា​មឆាតហើយបាន​ណាត់​ជួបគ្នានៅ​កំបូល ដោយជួយរថយន្តសំរាប់ដឹកខ្លួន ស្លៀកចីវរបន្លំជាព្រះ​សង្ឃដើរបិណ្ឌបាត្រ ក្នុង១​នាក់​យកត​ម្លៃ២០០០០រៀល ហើយខ្លួនចាប់ផ្តើមដើរបិណ្ឌបាត្រ កាលពីថ្ងៃទី២៦ ខែ​មីនា ឆ្នាំ​២០២០ ចាប់ពី​ផ្សារថ្នល់ទទឹងដល់កំបូល ហើយប្តូរខោ​អាវនៅលើរថយន្ត ហើយជនសង្ស័យ ចេះប្រើ​សារធាតុញៀនចំនួន៣ខែមកហើយ។បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ខាងលើ​កម្លាំងជំនាញ​កំពុងកសាង​សំណុំរឿង ដើម្បី​បន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ