ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ
Sat,28 March 2020 (Time 01:27 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 6នាក់)

ខេត្តស្វាយរៀង៖ដោយ​អនុវត្តតាមស្មា​រតីលិខិតលេខ១០​០៧ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២​០ រប​ស់​ក្រសួ​ងមហាផ្ទៃ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជា​ប្រធានគណៈកម្មការប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានដឹក​នាំកិច្ចប្រជុំ​ស្ដីពីការប​ង្កើតក្រុមការងារដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទី​លំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ ។

កិច្ចប្រជុំនេអប្រព្រឹត្តទៅនៅសាល​ប្រជុំនន្ទី អគារ ខ សាលាខេត្ត ដោយមានការ​អញ្ជើញចូលរួម​ឯក​ឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេប​ញ្ជា​ការតំបន់ប្រតិបត្តិការ​សឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក​ប្រ​ធាន​មន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត និង​មន្ត្រីពាក់ព័ន្ធមួយចំនួ​នទៀត។

មានប្រសា​សន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិ​បាលខេត្តបានផ្តាំផ្ញើ​ដល់ក្រុមការងារ​ដែលទទួលខុ​សត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងមកពីប្រទេសថៃ នូវចំណុច​មួយ​ចំនួនដូច​ខាងក្រោម៖
១- ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ។
២- ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនពួកគាត់មកកាន់លំនៅដ្ឋាន រួមទាំងការ​ឧប​ត្ថម្ភ នូវម្ហូបអាហារ ទឹក សម្ភារ និងថ្នាំពេទ្យជាដើម។
៣- ត្រូវយកចិ​ត្តទុកដាក់គិតគូរពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងស​ណ្តា​ប់​ធ្នាប់ និងរបៀបរៀបរយនៅពេលធ្វើដំណើរត្រឡប់មកវិញ​។
៤- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់​ថ្នាក់ត្រូវចុះតាមខ្នងផ្ទះ​ដែលប្រជាពល​រដ្ឋទើបមកពី​ប្រទេសថៃ​ដោយ​ណែនាំ ពួកគាត់ឲ្យដាក់ខ្លួនដា​ច់ដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមនីតិវិ​ធីកំណត់របស់​ក្រសួងសុខា​ភិបាល និងបង្កើនសកម្ម​ភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅតា​មមូលដ្ឋានរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ