ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣
Sat,28 March 2020 (Time 12:35 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 13នាក់)

ខេត្តកំពង់ឆ្នាំង៖មនុស្សចំនួន៥នាក់រួមនឹងគ្រឿងចក្រចំនួនន៥គ្រឿងផងដែរ ត្រូវបានកម្លាំងកងរាជ​អាវុ​ធហត្ថខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនបន្ទាប់ពីពួកគេទាំងនោះបានធ្វើស​កម្ម​ភាព ឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ នៅស្រុកកំពង់លែង។​

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ការចុះបង្ក្រាបទ​ល្មើសខាងលើ​នេះ​នៅចំណុចថ្លុក​កម្ពា​ញ ស្ថិត​ក្នុងភូមិ​ល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ពាក់ពន្ធ័បញ្ហាខាងលើនេះបើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនសង្ស័យ​បានប្រើល្បិច​រំលោភ​បំពានយកដី​ព្រៃលិខទឹក ក្រោមរូបភា​ពឈូសឆាយ និងយកស្រូវទព្រួស ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច​យល់ច្រឡំថា ជា​ពលរដ្ឋអាស្រ័យផ​លធ្វើស្រែប្រាំងបណ្ដោះអា​សន្ន។តែតាមកា​រពិត គឺមានក្រុ​មអ្នក​មាន​អំណាច និ​ងឥទ្ធិពលមួយចំនួន​នៅពីខាងក្រោយខ្នង នៃកា​រឈូសឆាយដីព្រៃលិចទឹកនេះ ដើម្បី​ច្បា​មយកធ្វើ​ជាកម្មសិទ្ធិទាំងបំពានច្បាប់​តែប៉ុណ្ណោះ។ករណីចុះ​បង្ក្រាប បទល្មើសឈូសឆាយដីព្រៃលិច​ទឹក ក្នុងដែនបឹងទន្លេសាប នៅតំបន់ហា​មឃាត់ត្រូវបានគេមើល​ឃើញថា មិនមាន​ការថយ​ចុះនោះ​ឡើយ​បើ ទោះបីអាជ្ញាធរ អនុវត្តច្បាប់លើការរុក​រានដីរបស់រដ្ឋ ដោយខុ​សច្បាប់យ៉ាងណា​ក៏ដោយ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ការចុះប្រតិបត្តិបង្ក្រាបនេះបានធ្វើឡើង​កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដោយកម្លាំងឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់រួមមាន​៖
ទី១-ឈ្មោះ អៃ អេន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់​ឆ្នាំង។
ទី២-ឈ្មោះ ឈួន ធិន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិតាឡាត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទី៣-ឈ្មោះ ញ៉ែម ចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដំណាក់កន្សែង ឃុំផ្ទះរុង ស្រុក​ភ្នំក្រវ៉ា​ញ​​ ខេត្តពោធិ៍សាត់។ 
ទី៤-ឈ្មោះ ម៉ន សឺ ភេទប្រុស អាយុ១៨ឆ្នាំ។
ទី៥-​ឈ្មោះ ណាំ សៅ ភេទប្រុស អាយុ២៤ឆ្នាំ​រស់នៅភូមិតាំងរមាស ឃុំតាំងក្រសាំង ស្រុកទឹ​ក​ផុស ​ខេត្ត​កំ​ពង់ឆ្នាំង។
ក្រោយពីឃាតខ្លួនកម្លាំសមត្ថកិច្ចដកហូតបាននូវវត្ថុតាងគ្រឿងចក្រចំនួនន៥គ្រឿងផងដែរ។ប​ច្ចុប្បន្ន​ជនសង្ស័យរួមនឹងវត្ថុតាង​ សម​ត្ថកិច្ចកំពុងកសាងសំណុំរឿង ដើ​ម្បី​ចាត់ការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ