ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត
Sat,28 March 2020 (Time 11:31 AM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 8នាក់)

រាជធានីភ្នំពេញ៖​ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជាបានឡើង​ដល់១០២នាក់​ហើយ ខណៈមានអ្នកជាសះស្បើយពី​ជំងឺកូវីដ១៩ រហូតដល់ចំនួន​០២នាក់ (សរុបកើនដល់១៣នាក់) គិតត្រឹម​ម៉ោង៧ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៨៩នាក់ កំពុងព្យា​បាល​នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី២៦​នាក់ និងបុរស៦៣នាក់ នៅតាម​បណ្តា​មន្ទីរពេទ្យ​រដ្ឋរាជធានីខេត្ត។ដោយឡែក​សម្រាប់អ្នក​ដែល​ទើបនឹងជា​សះស្បើយថ្មីនេះ មានបុរសអាយុ៦៤ឆ្នាំ នៅរាជ​ធានីភ្នំពេញ និងបុរ​សអាយុ៤១ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។សម្រាប់ជនជាតិខ្មែរ៤នាក់ ដែលរ​កឃើញឆ្លងថ្មីនេះ គឺស្ថិតនៅក្នុងគ្រួសារតែមួយ ក្នុងនោះមា​នបុរសអាយុ៦៤ឆ្នាំ (ឪពុក) ស្រ្តីអា​យុ៦១ឆ្នាំ (ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ (ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន)។បច្ចុប្បន្នពួកគេ ត្រូវបានដាក់​ឱ្យសម្រាកព្យា​បាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រាជធានីភ្នំពេញ។

ក្រុមគ្រួសារនេះ បានធ្វើដំណើរទៅប្រទេសបារាំង ហើយពេលត្រឡប់មកវិញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បុរសអាយុ៣៩ឆ្នាំ ក៏មានបញ្ហាសុខភាពបន្តិចបន្តួច រីឯក្រុមគ្រួសាររបស់គាត់៣នាក់ទៀត បាន​វិលត្រឡប់មកផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក៏មានបញ្ហាសុខភាពតិចតួចដែរ។
គិតត្រឹ​មព្រឹកថ្ងៃទី២៨ ខែមីនានេះដែរ ក្រសួងសុខាភិបាល បានយកសំណា​កបុរស​ជនជាតិចិ​ន២​នាក់ ក្នុងចំណោមជ​នជាតិចិន១៧៤នាក់ ដែលហោះហើរពីប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែមី​នា ដើម្បីវិលត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរមួយនៅថ្ងៃទី២៧ ខែមីនា។ពួកគាត់បានស​ម្រាកនៅសណ្ឋាគារមួយ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលល​ទ្ធផលចេញ​ពីវិទ្យាស្ថានប៉ាស្ទ័រ គឺអវិជ្ជមានផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ