ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រគល់អំណោយ ជូនអនុសាខាកាកបាទក្រហម កម្ពុជា ក្រុង ស្រុកទាំង៨ ក្នុងខេត្ត
Fri,27 March 2020 (Time 08:57 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 8នាក់)

ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត​ព្រះវិហារ នៅរសៀលថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០នេះ បានធ្វើពិធីប្រគល់​អំណោយរបស់​កាកបាទក្រ​ហម​កម្ពុជា ដែលមា​នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ប្រគល់ជូនអនុ​សាខាកា​កបាទ​ក្រហមកម្ពុជាក្រុង ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ក្នុងនោះរួមមាន៖អាល់កុល៤ កានស្មើ៨​០លីត្រ និងសាប៊ូដុសខ្លួនចំនួន ៣២០ដុំ ម៉ាស់ ៥ ប្រអប់ ផ្ទាំងរូបភាពផ្សព្វផ្សាយ​ស្តីពីវិធីកាត់បន្ថយ​ហានិភ័យពីការឆ្លងជំងឺកូវីត១៩ សម្រាប់ចែក និងផ្សព្វផ្សាយបន្តនៅតាមក្រុងស្រុកនីមួយៗ ជាមួយ​អាជ្ញាធ​រស្រុក ឃុំ សង្កាត់ និងភូមិ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះ​វិហារ ពាំនាំមកនូវការផ្តាំ​ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រី​ សាខា អនុសាខា។ឯក​ឧត្តមបានជម្រា​បពី​ស្ថានការណ៍​វិវត្តន៍ថ្មី​ នៃជំងឺកូវីដ១៩(Covid-19)​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងវិធានការទប់​ស្កាត់ការរីករាលដាលវីរុសកូវីត១៩ ក្នុងខេត្តព្រះវិហារ ផងដែរ ព្រមទាំងសូមឲ្យបងប្អូនមន្ត្រី​បុគ្គលិក​ទាំងអស់យកចិត្តទុកដា​ក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈ​ការចូ​លរួម​អនុវត្តវិធានការការពារ​ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជា​សារអប់​រំនានារបស់ក្រសួងសុខាភិ​បាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការទប់ស្កាត់ការ​រីករាលដាល​នៃជំងឺកូវីដ (Covid-19)​ កំពុងតែកើតមានទ្បើង​នៅក្នុងប្រទេសយើង​។

ជាងនេះទៅទៀត​ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានណែនាំដល់មន្រ្តីសាខា អនុសាខា ដែលត្រូវចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន ធ្វើយ៉ាងណាមាន ការប្រុងប្រយ័ត្នផ្ទាល់ខ្លួនខ្ពស់ និងអប់​រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ឱ្យអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម៖
១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត​ ឬទឹកអាល់កុលលាងដៃ​ ឬអាល់កុលហ្សែល​
២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ​ ឬក្រដាសអនាម័យ​ រួចបោះ​ចោល​ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ​។
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ​ ។
៤.​ជៀសវាងប៉ះពាល់ភ្នែក​ ច្រមុះ​ ឬមាត់​ ។
៥.​បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ​ ។
៦.ស្វាគមន៍ដោយសំពះ​ ជំនួសការចាប់ដៃ​ ។
សម្រាប់ព័ត៌​មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥ​តគិតថ្លៃ​​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ