ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តក្រចេះ នាំយកសម្ភារៈ ដូចជា​អាកុល ម៉ាស់ សាប៊ូនិងប៉ុស្ទ័រ ជូន​ដល់​មន្ទីរពេទ្យបង្អែកខេត្ត ​ត្រៀមបម្រុងទុ​កប្រើប្រាស់
Fri,27 March 2020 (Time 07:32 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 10នាក់)

ខេត្តក្រចេះ៖សម្ភារៈ​សម្រាប់អប់រំផ្សព្វផ្សាយអំពីការបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ Covid-19 រួមមាន៖អាកុលចំនួន៤០លីត្រ,ម៉ាស់ចំនួន១០០ម៉ាស់,សាប៊ូចំនួន១០០ដុំ និងប៉ុស្ទ័រមួយ​ចំនួន​ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ​ត្រូវបានលោក វ៉ា ថន អភិបាល​ នៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធា​នគណៈ​កម្មា​ធិការសាខាកាកបាទក្រហមក​ម្ពុជាខេត្តក្រចេះ រួមជាមួយលោក លោកស្រីអនុប្រធាន សមាជិក ស​មាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិ​បតិ្តសាខា នាំយកមក​ជូនដល់មន្ទីរពេទ្យបង្អែក​ខេត្ត​ក្រចេះ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២​០២០ ដើម្បី​ត្រៀមបម្រុងទុកប្រើប្រាស់។

ក្នុងឱកាសនោះដែរ លោក វ៉ា ថន អភិបាលខេត្ត​ក៏បានពាំនាំនូវប្រ​សាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបា​ទក្រហមកម្ពុជា​ជូនដល់ថ្នាក់​ដឹកនាំ មន្ត្រី បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងបានជម្រាបពី​ស្ថានការណ៍វិវត្តន៍​ថ្មីនៃជំងឺកូវី​ដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រ​កម្ពុជាយើង ក៏ដូចជាលើពិភពលោក ហើយសូម​ឲ្យបងប្អូ​នជា​មន្ត្រី បុគ្គលិកទាំងអស់យកចិត្តទុកដាក់គិ​តគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់​ខ្លួនតាមរយៈ​ការចូលរួមអនុវត្តវិធា​នការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអ​នុសាសន៍ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសា​រអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួម​កាត់បន្ថយ និងបង្ការទប់ស្កាត់កា​ររីករាល​ដាលនៃជំងឺកូវីដ(Covid-19)។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៏សូមអំពាវនាវដល់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវ​ត្តវិធីកាត់បន្ថយ​ហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលបានជាប្រចាំ។
២. ខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាស់អនាម័យរួច​បោះចោលក្នុ​ងធុងសំរាម​ឲ្យបានត្រឹមត្រូវ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយ​អ្នកដែលមានជំងឺគ្រុនក្តៅ ក្អក ឬផ្ដាសាយជាដើម។
៤. ជៀសវាងយកដៃមិនស្អាត ប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥. បរិភោគអាហា​រដែលចម្អិនបានឆ្អិនល្អ។
៦. ស្វាគមន៍គ្នាដោយការសំពះ ជំនួសការចាប់ដៃ។
បើមានករណី​សង្ស័យ សូមទំនាក់ទំនង​តាមលេខទូរស័ព្ទ១១៥ របស់ក្រសួង សុខាភិបាល ដោយឥត​គិតថ្លៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ