ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
លោក នៃ ចារី ​ស្នើឱ្យអភិបាល​ស្រុក និងកងកម្លាំ​ងគ្រប់លំដាប់ថ្នាក់ ត្រូវ​អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិ​ធានការបង្ការ​ ការពារ និងទប់ស្កាត់ ​ការរីករាល​ដាលនៃជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន
Fri,27 March 2020 (Time 01:49 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 14នាក់)

ខេត្តកណ្ដាល៖​អាជ្ញាធរស្រុក ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃ និង​ប្រទេសដ៏ទៃផ្សេងទៀត ដែលទើប​បានត្រលប់មកក្នុងមូល​ដ្ឋានស្រុករបស់ខ្លួន​អោយបានច្បាស់​លាស់។ក្នុងករណីមានប្រជាពល​រដ្ឋដែលទើបមកពីប្រទេសផ្សេងក្នុងមូលដ្ឋានរបស់ខ្លួន អាជ្ញាធ​រ​ស្រុក ត្រូវចាត់មន្ត្រី​ជំនាញ ចុះធ្វើការពិនិត្យ ជូនពួកគាត់ដល់ផ្ទះ ហើយត្រូវធ្វើការណែនាំ ដល់ពួក​គាត់​អោយនៅដា​ច់ដោយឡែក​ពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃ ហើយអាជ្ញាធរស្រុកត្រូវ​រកទីតាំងសម​ស្រប​ណាមួយជូនពួកគាត់។ក្នុងករណីមានការសង្ស័យ ត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិ​និត្យ និងព្យាបាលជាបន្ទាន់។


លោក នៃ ចារី អភិបាលរងខេត្តកណ្តាលមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកតំណាង​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អញ្ជើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខ​តំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្អាង ដែលពិធីនេះមានការអញ្ជើញចូលរួម ពីមន្ទីរអង្គ​ភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ក្រុមប្រឹក្សា​ឃុំ គ្រប់ឃុំ និងអាជ្ញាធរស្រុកស្អាង ជិត១០០នាក់​កា​ល​ពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២០។

មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងលោក នៃ ចារី បានស្នើដល់ គណៈអភិបាលស្រុក និងកងក​ម្លាំង​គ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តអោយ​បានម៉ឺងម៉ាត់ នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករា​លដាលនៃជំងឺCOVID-19 នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានោះ​អភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើអនាម័យជា​ប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ។ 

ជាងនេះទៅទៀតលោកបានផ្ដាំផ្ញើដល់អាជ្ញាធរស្រុក ត្រូវបន្តបន្តរឹតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ កែលម្អសោភ័ណ្ឌភាព សង្ក្រាបល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះ​ស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព និងយកចិត្តទុកដាក់​លើការ​ផ្ដល់​សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ(ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព) និងធ្វើការលាង​សំអាតអនាម័យសំលាប់មេរោគជូនបងប្អូនដែលមកទទួលសេវា ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថ​ភាពមន្ត្រី ដើម្បីត្រៀមទទួលការផ្ទេរមុខងារពីថ្នាក់លើ ដោយត្រូវជំរុញការអនុវត្ត​មុខ​ងារទៅតាមរចនាសម្ព័ន្ធថ្មី។ 

 សូមបញ្ចាក់ផងដែរថា លោក សេង វុធ ឋានន្តស័ក្កិវរមន្ត្រី ថ្នាក់លេខ៤ ត្រូវបានតែងតាំងជា​អភិបា​លរង នៃគណៈ​អភិបាលស្រុកស្អាង ជំនួសលោក ខុន សេរីរដ្ឋា ដែលត្រូវបានតែងតាំង ជាអភិបាល​ស្រុកអង្គស្នួល៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ