ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ពលក​រខ្មែរនៅប្រទេ​សថៃ ក្រសួងការងារ​ថៃ បន្តឱ្យស្នាក់នៅបណ្ដោះ​អាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ដោយ​លើកលែង​ការផាកពិន័​យ​ លើការស្នាក់នៅលើសកំ​ណត់(Over Stay)
Thu,26 March 2020 (Time 05:34 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 16នាក់)

ខេត្តបន្ទាយមានជ័យ៖ដោយសារការរីករាលដាល នៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបា​លថៃ បានប្រកា​សដា​ក់​ប្រទេ​សក្នុងគ្រាអា​សន្នចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រសួង​ការងា​រប្រ​ទេសថៃ​ បានអនុញ្ញាតឱ្យពលក​រខ្មែរ​នៅប្រទេ​សថៃ​ បន្តឱ្យស្នាក់នៅប​ណ្តោះអាសន្ន​ដល់​ថ្ងៃទី៣០ ខែ​មិថុនា​ ឆ្នាំ២០២០ ដោយលើកលែងការផាកពីន័យ លើការស្នាក់នៅលើសកំណត់​(Over Stay)។នេះ​បើយោង​តាម​សេចក្តីប្រកាស​ជូនដំណឹង​របស់​ស្ថានទូត​នៃព្រះរាជា​ណាចក្រកម្ពុជា ​ប្រចាំ​ព្រះរាជា​ណាច​ក្រថៃ​ឡង់ដ៍ ដែលអ្នក​សារព័ត៌មានយើងទទួល​បាននា​រសៀលថ្ងៃទី២៦ ខែ​មីនា ​ឆ្នាំ២០២០នេះ។

ស្ថានទូត​នៃព្រះរាជា​ណាចក្រកម្ពុជា ​ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បន្តថា ក្នុងស្ថានភាពការរីក​រាលដា​ល នៃជម្ងឺកូវីដ១៩​ រាជរដ្ឋាភិបាលថៃបានប្រកាសដាក់​ប្រទេសក្នុងគ្រាអាសន្ន ដូច្នេះ​មិន​អនុញ្ញាតឱ្យ​មានអ្នកធ្វើដំណើរឆ្លងកាត់តា​មច្រកព្រំដែន កម្ពុជា-ថៃ នោះទេ ដែល​ជាហេតុធ្វើឲ្យប​ង​ប្អូនព​លករខ្មែរមួយចំនួន​ប្រឈមនឹងការផុតសុពល​ភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ។

ចំ​ពោះបងប្អូ​នពលករខ្មែរ ដែល ទិដ្ឋា​ការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារអស់​សុពលភាព ស្ថាទូត សូមជម្រាប​ជូនថាក្រសួងការងារថៃ​នឹង
១- បន្តឲ្យស្នាក់នៅបណ្ដោះ​អាសន្នដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២​០២០ ដោយលើកលែង​ការផាកពិន័​យ​លើការស្នាក់នៅលើសកំ​ណត់(Over Stay)។
២- ក្នុងករណីប​ងប្អូនពលករខ្មែរ ត្រូវការធ្វើកា​របន្ត ត្រូវឱ្យនិ​យោជ​ក បញ្ជូន បញ្ជីឈ្មោះ​ទៅក្រ​សួងឬមន្ទីរការងារ ក្រុង ខេត្ត តាមរយៈប្រព័ន្ធអនឡាញឱ្យ​បានរួចរាល់ត្រឹម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២​០២០​ ដើម្បីបន្តធ្វើការជា​បណ្ដោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ក្នុងករណីបងប្អូន​មានបញ្ហាសូមទំ​នាក់ទំនងម​កកាន់​ស្ថានទូតតាមរយៈ​ហ្វេសប៊ុកផេក ឬទូរស័ព្ទលេខ​ ០៩៤ ០៩២ ៥៩០៥ (ផ្នែកទទួលពលករ)៕ព័ត៌មានលំអិតសូមអាននូសេចក្តីជូ​នដំណឹងរ​បស់ស្ថាន​ទូត​កម្ពុជា ​ប្រចាំ​ប្រទេសថៃ ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ