ថ្ងៃអង្គារ៍ ទី២៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ដើម្បីទ​ប់ស្កាត់ ​និងបង្កា​រជំងឺ COVI​D-19អាជ្ញាធរខេត្តស្វាយរៀង ចុះផ្សព្វផ្សា​យអប់រំ ប្រជាពលរដ្ឋ អំ​ពីវិធី​កា​រពា​រខ្លួន
Tue,24 March 2020 (Time 07:23 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 12នាក់)

ខេត្តស្វាយរៀង៖បើទោះបីជា​ខេត្តស្វាយរៀង មិនទាន់មានអ្នកឆ្លងជំងឺ COVID-19 ក្តី តែនៅ​ចំពោះមុខវិធាន​ការទប់ស្កាត់ និងបង្ការជំងឺ COVID-19 រដ្ឋបាលខេត្តស្វាយរៀង ក៏បាន​ត្រៀមរៀប​ចំទីតាំងអគារ ដែលមាន​បន្ទប់ដា​ច់ដោយឡែកបន្ថែមទៀត សម្រាប់គ្រប់មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឱ្យបាន​ស្របតា​មវិធានវេជ្ជសាស្ត្រ ហើយក៏បានត្រៀម​សម្ភារធនធានមនុស្ស សម្រាប់​ត្រៀម​លក្ខណៈ​សម្បត្តិ ដែលអាចកើតមានឡើង ជាយថាហេតុផងដែរ។

ក្នុងនោះអាជ្ញាធរខេត្តស្វាយរៀង បានចុះធ្វើកា​រផ្សព្វផ្សាយអប់រំ អំពីវិធីការពារខ្លួន ហើយក្នុង​នោះមន្ទីរ​សុខា​ភិបាលខេត្តស្វាយរៀង​ក៏ដូចជាអាជ្ញាធរខេត្ត បានចុះអប់រំនៅតាមហាងកាហ្វេ ហាង​លក់បាយគុយទាវ និងតាមទី​ជនបទឲ្យបាន​យល់ និងនាំគ្នាការ​ពារខ្លួនពីជំងឺមួយនេះ​។

យោងតាមមន្ត្រីប​ម្រើការងា​រនៅតាមសាលាក្រុង-ស្រុកទាំង៨ នៅខេត្តស្វាយរៀង​បានបង្ហាញសារ​ដល់ពលរដ្ឋថា ដើម្បីចូ​លរួមទប់ស្កាត់ និងបង្ការជំងឺ COVID-19 ដែលជាជំងឺដ៏​សាហាវមួយ​កំពុងតែរា​តត្បាតខ្លាំង នៅពា​សពេញពិភពលោក នៅតាមបណ្តាស្រុក ក្រុងមាន​ក្រុមមន្ត្រី​ជំនាញបាញ់ថ្នាំ​សម្លាប់​មេរោគ ដាក់ទឹក​អាល់អាកុលលា​ងដៃ និងម៉ាស៊ីនវាស់កម្លាំងជា​ដើម។ហើយចំ​ពោះ​ពលរចំ​ណាកស្រុក ត្រឡប់មកវិញ ត្រូវនៅឆ្ងាយពីគ្រួសារ១៤ថ្ងៃ ហើយបើមានរោគសញ្ញាមិនស្រួល ត្រូវរាយ​ការណ៍មកអាជ្ញាធរជាបន្ទាន់។

ជាងនេះទៅទៀតអាជ្ញាធរបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួនដោយរស់នៅស្អាត ហូប​ស្អាត និងចេះអនាម័យខ្លួនប្រាណ ពិសេសលាងដៃនឹងសាប៊ូ ឬអាកុល ឱ្យបានជាប់ជាប្រចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ