ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគ​ណៈ​កម្មការខេត្ត ដើម្បីរៀប​ចំផែ​នការរួម​ក្នុង​កា​រការពារ បង្ការ​ទប់ស្កាត់​ការរីករា​លដាល នៃជំងឺកូវីត១៩
Mon,23 March 2020 (Time 02:42 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 24នាក់)

ខេត្តកំពត៖ដើម្បីរៀបចំផែន​ការក្នុងការការពារ បង្ការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវី​ដ១៩ នៅព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និង​ជាប្រធានគ​ណៈកម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មកា​រខេត្ត​ប្រយុទ្ធ​នឹងជម្ងឺកូវីដ១៩ ជាបន្ទាន់ ដែលមានការអញ្ជើញចូលរួមពី​សំណាក់ អភិបាលរងខេត្ត ថ្នាក់​ដឹក​នាំមន្ទីរ អង្គភា​ពជុំវិញខេត្ត និងអាជ្ញាធ​រក្រុង ស្រុក ក្នុងខេត្ត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំ ជំរុញដល់សមាជិក​គណៈកម្មការខេត្ត​ទាំងអ​ស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចស​ហការរួមគ្នារៀបចំផែនការរួមដោយប្រមូលផ្ដុំ មធ្យោ​បាយ និងធនធាននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាង​ណាត្រៀមបង្ការ និងទប់ស្កាត់ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩ ដើម្បីធានាបាននូវសុខុមាលភា​ពជូនប្រជាពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ក៏បានជំរុញដាក់ផែនការរួម ដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធ​រក្រុង ស្រុក ត្រូវត្រួតពិ​និត្យអោយបានហ្មត់ចត់ នៅតាមច្រកទ្វារព្រំដែន​នីមួយៗ ពិសេស អាជ្ញាធរ​ក្រុង ស្រុកត្រូវ មានកា​រយកចិត្តទុកដាក់ ចំពោះបញ្ហាប្រជាពលរដ្ឋ ដែលទើបឆ្លងមក​ពីប្រ​ទេសថៃ​ថ្មីៗនេះ ដោយ​អប់រំផ្សព្វផ្សាយណែនាំ អនុវត្តតាមវិធានកា​ររបស់ក្រសួងសុខាភិ​បាលឱ្យប្រជា​ពល​រដ្ឋទាំងនោះ ត្រូវតែអនុវត្ត សម្រាក​នៅនឹងកន្លែងក្នុងផ្ទះរយៈពេល១៤ថ្ងៃ និងពង្រីក​ការអនុវត្តតាម​ដានត្រួតពិនិត្យប្រចាំនូវជនបរទេស​ដែលទើបធ្វើដំណើរចូលមកក្នុងខេត្តថ្មីៗនេះ ពង្រីកការផ្សព្វ​ផ្សាយ​ អប់រំណែនាំ តាមរោងចក្រសហគ្រាស ក្រុមហ៊ុនសាលារៀនឱ្យមានអនាម័យជាប់ជាប្រចាំ ចាត់ចែងក្រុម​ការងារចុះពិនិត្យ និងតា​មដានសភាពការណ៍តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតបឲ្យបានទាន់​ពេលវេលាបើមានប្រជា​ពលរដ្ឋណាម្នាក់​មានអាការៈ​មិនប្រក្រតី​ពាក់ព័ន្ធ នឹងរោគសញ្ញា កូវីដ១៩ និងត្រូវចាត់វិធានការ​ចំពោះការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម បំភិតបំភ័យ​ប្រជាពលរដ្ឋបំភ្លៃការ​ពិតពីមេរោគ កូវីដ១៩ និងព័ត៌មាន​ដែលបង្កឱ្យមា​នអស្ថេរភាព​សង្គម​ជាដើម។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានសម្រេចត្រៀម​ចំនួន៣០បន្ទប់ នៅវិទ្យាល័យ​ព្រះរាជសម្ភារ ជាទីកន្លែងដាក់អ្នក​ជំងឺកូវីដ១៩ក្នុងខេត្ត ជាបណ្តោះអាសន្នសិន គណកម្មការខេត្ត នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងសណ្ឋាគារដែលអាចជួលបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ