ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
គ្រាន់តែរឿងមាន់ជុះអា​ចម៍ដាក់កន្លែងដេក កើត​ជារឿងជម្លោះបង្កហឹង្សា បណ្តាល​​​​​ឱ្យមានអ្នកស្លាប់ និង​ដេកគុក
Fri,14 February 2020 (Time 06:42 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 21នាក់)

ខេត្តបន្ទាយមានជ័យ៖​ករណីកម្មករសំណង់​២នាក់​ដេកស៊ីរស់នៅជាមួយគ្នា​ បង្កហឹង្សាប​ណ្តាល​ឱ្យម្នាក់​ស្លាប់ និងម្នាក់ទៀត​ដេកគុក ព្រោះតែ​រឿងមាន់ជុះអាចម៍​ដាក់កន្លែងដេក​នោះ បើយោង​តាមមន្ត្រី​នគរបាល​ប៉ុស្ដិ៍​អូរសំព័រ​ ស្រុក​ម៉ាឡៃ​ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា កម្មករសំ​ណង់ទាំង​២នាក់នេះ មកស្នាក់នៅធ្វើផ្ទះឲ្យឈ្មោះ យុក សារ៉េត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិអូរ​សំព័រឃុំអូរសំព័រ ស្រុកម៉ាឡៃ។

នៅមុនពេលកើតហេតុនោះឈ្មោះសៀង វិន ហៅខួច នេះបាន​ឈ្លោះប្រកែកគ្នា​ជាមួយឈ្មោះ រត នា ភេទប្រុស អាយុ៣៣ឆ្នាំនៅអូរអណ្តូង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាមានជយ័​នៅវេលម៉ោង៧យប់ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ ពីរឿងឲ្យមាន់ជុះ​អាចម៍​ដាក់កន្លែងដេក​មិនចេះមើលក្នុងការប្រកែកគ្នានោះឈានដល់តឹងសរសៃក ដាក់គ្នា បណ្តា​លឲ្យ ឈ្មោះ សៀង វិន ហៅ ខួច បានយក​កូនកាំបិត​បត់ស្ទុះ​ទៅចាក់លើឈ្មោះរត នា ចំទ្រូងក្រោម​ដោះ​ខាងឆ្វេងលិចមួយចុងកាំបិតបណ្តាល​ឲ្យចុកនិងមានឈាមហើយ ត្រូវបានប្រជាពលរដ្ឋដឹកយក​ទៅមន្ទីពេទ្យបង្អែក ស្រុកម៉ាឡៃ ដើម្បីសង្រ្គោះជីវិត លុះពេលទៅដល់​មន្ទីរពេទ្យក៍ដាច់​ខ្យល់ស្លាប់​តែម្តង។ 

ចំណែកឯជនសង្ស័យ​ឈ្មោះខួច បានរត់គេចខ្លួនបាត់ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ អំពើឃាតកម្មនេះ​ត្រូវបានសមត្ថកិច្ច១ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួ​លផែនការងារនគរ​បាលព្រហ្មទណ្ឌ និងនាយការិយាល័យ​ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសហការណ៍ជាមួយ កំលាំងអធិការដ្ឋានន​គរបាល​ស្រុកម៉ាឡៃ ចុះបង្ក្រាប​បានជនសង្ស័យ​ឈ្មោះសៀង វីន ហៅខូចនេះ បាននៅចំណុចមាត់​អូរព្រំដែន​កម្ពុជាថៃ ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ឃាតករដៃឆៃនេះត្រូវបានមន្ត្រីជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាកា ដើម្បីដាក់ទោសទៅតាម​ផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ