ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
រថយន្តធន់ធំ បុកគ្នាឮសូរដូចរន្ទះ ស្លាប់ម្នាក់រងរបួសពីរនាក់ ​នៅស្រុកថ្មគោល
Fri,14 February 2020 (Time 04:51 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 6នាក់)

ខេត្តបាត់ដំបង៖យ៉ាងហោចណាស់ក៍មានមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ពីរនាក់ ក្នុងករណីគ្រោះ​ថ្នាក់​ចរាចរណ៍រវាងរថយន្តធន់ធំទាំងពីរបុកចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១​៤និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២០នៅចំណុច ភូមិប៉ោយ​សំរ៉ោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះ កើតឡើងរវាងរ​ថយន្តធន់​ធំដូច​គ្នាគឺ
 ១-រថយន្តម៉ាក ហ៊ីយិនដា​យ ពាក់ស្លាកលេខ AT18 (3_0819) បើកបរដោយ​ឈ្មោះសាំ ថាយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង បាត់ដំបង (ស្លាប់)។
២-រថយន្តម៉ាក ហ្វុយសូ យីឌុប ពាក់ស្លាកលេខ ភ្នំពេញ 4A.6992  អ្នកបើកបរ (រងរបួសធ្ងន់) ឈ្មោះឈុំ ភារិន ភេទប្រុស អាយុ៣៧ឆ្នាំ រស់ភូមិព្រៃឃ្ជាយ ឃុំសំរ៉ោង ស្រុកព្រៃឈរ ខេត្តកំពងចាម (របួសធ្ងន់)។
៣-ព្រូឡានឈ្មោះ ខៀវ សុផាត់ ភេទប្រុស អាយុ​២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់)។

បច្ចុប្បន្នស​ពបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យ អ្នករងរបួសដឹក​យកមកមន្ទីពេទ្យ​បង្អែកស្រុក​ថ្មគោល។ចំណែករថយន្តត្រូវបាន​សមត្ថកិច្ចអូសមករក្សា​ទុកនៅអធិការដ្ធាននគរបា​លស្រុកថ្មគោល ដើម្បីដោះស្រាយនាពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្លំធ្វើជាព្រះ​សង្ឃ​ ដើរបិណ្ឌ​បាត ត្រូវបាននគរបាលស្រុ​កអង្គឈ្នួល ចាប់ឃាត់ខ្លួន (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

វីដែអូ