ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋ ចូលរួមពិធីចាប់ត្រី តាមបែបបុរាណ នៅបឹងត្រពាំងក្រម ឲ្យបានច្រើនកុះករ
Fri,14 February 2020 (Time 04:13 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 20នាក់)

ខេត្តត្បូងឃ្មុំ៖ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែកុម្ភៈ ប្រជាពលរដ្ឋ​ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី នៅរ​មីណ​យ​ដ្ឋា​ន​បឹង​ត្រពាំង​ក្រម ដែល​ស្ថិតនៅ​ភូមិ​សា​ទុំ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។«​ពិធី​ចាប់​ត្រី​»​នេះ មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៣ ដល់ថ្ងៃទី​១៥ ខែកុម្ភៈ​។ 

សូមរំលឹកថា កាលពីឆ្នាំ២០១៩កន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួម ទាំង​ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមចាប់ត្រីចំអិនពិសាររាំលេងកំសាន្ត ជាមួយប្រជាពលរដ្ឋ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

ឯកឧត្តម​បណ្ឌិតអភិបាលខេត្ត ក្នុងគ្រាដែលចុះជួបសួរសុខទុក្ខជាមួយពលរដ្ឋតាមមូលដ្ឋានកន្លងមក តែងតែ​អំពាវនាវដល់ពលរដ្ឋមិនថានៅតំបន់នោះ ក្នុងខេត្ត ឫតាមបណ្តារាជធានីខេត្តនានា អញ្ជើញម​កចូលរួម​ចាប់ត្រី ចំអិនពិសារសប្បាយជុំគ្នា ជាពិសេសឆ្នាំនេះ នឹងមានប្រាក់រង្វាន់​សម្រាប់អ្នកមាន​ស្នាដៃ ចាប់បានច្រើនជាងគេ ដោយមានលេខ១ ​លេខ២ លេខ៣ និងរង្វាន់លួងចិត្តផងដែរ។

ទាំងនេះ​គឺដូចដែរតាមសន្យា ឯកឧត្តមបណ្ឌិត ថានឹងប្រារព្ធឲ្យមានពិធីនេះជារៀងរាល់ឆ្នាំ ដើម្បី​ប្រជាព​លរដ្ឋបានរីករាយជួបជុំ ក្រោមដំបូលសុខសន្តិភាព ក៍ដូចជា​បន្តអនុវត្ត​បន្តនូវទំនៀម​ទំលាប់​ប្រពៃ​ណីដូនតាដែលបានធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ននេះ។

បើតាមលោក អ៊ួ​ច យឿន មេឃុំ​ជាំ​ក្រវៀន ​ឲ្យដឹងថា ពិធី​ចាប់​ត្រីតាមបែបប្រពៃណី ទំនៀមទម្លាប់​របស់​ព​ល​រដ្ឋ​ឃុំ​ជាំក្រវៀន គឺបន្ទាប់ពី​ប្រមូល​ផល​កសិកម្ម​រួចរាល់  និង​ជា​កម្ម​វិធីកំសាន្តសប្បាយ​សម្រាប់​ប្រជាពលរដ្ឋ​។

លោក​មេឃុំ​បន្តថា នាថ្ងៃទី​១៣ ខែកុម្ភៈ ជា​កម្មវិធី​ដើរលេង​កម្សាន្ត ទស្សនា​ទេសភាព​នៅ​ជុំវិញ​តំបន់​បឹង​ត្រពាំង​ក្រម​។ រីឯ​នៅ​រាត្រី ថ្ងៃទី​១៣ និង​១៤ នឹងមាន​កម្មវិធី​រាំលេង​កំសាន្តទល់​ភ្លឺ​។ 

ដោយឡែកនៅ​ថ្ងៃទី១៥ គឺជា​ថ្ងៃ​ប្រារព្ធពិធីចាប់​ត្រី ដោយចាប់ផ្តើមចុះចាប់វេលាម៉ោង០៩ព្រឹក ក្រោមការចូលរួមជាអធិបតីភាព ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាពលរដ្ឋជិតឆ្ងាយ។
 
សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​ក្នុង​បឹង​ក្រម​នេះ​ឡើយ ដើម្បី​រក្សា​វត្តមាន​ត្រីទុក​សម្រាប់​ពិធី​ចាប់​ត្រី ជារៀងរាល់ឆ្នាំ​។ 

ចំពោះការចាប់ត្រី ពលរដ្ឋអាច​ប្រើប្រាស់​បានតែ​ឧបករណ៍​បុរាណ​ប៉ុណ្ណោះ ដូចជា​អង្រុត ឈ្នាង និង​ត្រក​ជាដើម ដើម្បី​ចាប់​ត្រី ក្នុង​ពិធី​នេះ ដោយតំបន់​បឹង​ក្រម មាន​ផ្ទៃដី​ប្រមាណ​៣០​ហិកតា និង​ផ្ទៃ​បឹង​ទំហំ​១​ហិកតា​៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ