ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ករណី​គ្រឿងញៀន
Thu,13 February 2020 (Time 09:46 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 32នាក់)

ខេត្តកណ្ដាល៖ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ពន្ធ័ករណីរក្សាទុកដោយ​ខុសច្បាប់​នូវសារ​ធាតុ​ញៀន​(ម៉ាទឹកកក)​ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយចាប់ឃាត់ខ្លួន​កាលពីវេលាម៉ោង២០ និង៥០នាទី​ថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០ នៅ​ណុច​មុខសាលា​បឋម​សិក្សាកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តក​ណ្ដាល។
ជនសង្ស័យទាំង២នាក់ដែលត្រូវបានកម្លាំង​សមត្ថកិច្ចចាប់ឃាត់ខ្លួន
ទី១ ឈ្មោះ រី ស្មៀន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់​ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តា​ល (ឃាត់ខ្លួន)។
ទី២ ឈ្មោះ ហុង សុខា ហៅ(លី) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត​ប្រាកដ(ឃាត់​ខ្លួន)​។​
វត្ថុតាងដកហូតបានរួមមាន៖
១/ម្សៅក្រាមព៌ណស​ថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូច។ 
២/ម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌សក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១HS ១៦៩៩ មាន​លេខតួ៩០១៦៨៤៤ និងលេខម៉ាស៊ី​ន៩០១៧០៨០ សេរីឆ្នាំ២០១៩។

ពាក់ពន្ធ័ករណីខាងលើនេះ​បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនកើតហេតុកម្លាំងសមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​កំពង់ស្វាយ បានសហការណ៍ជាមួយកម្លាំងប្រជាការពារ ធ្វើការល្បាតនៅក្នុង​មូល​ដ្ឋាន​ឃុំកំពង់ស្វាយ ​​ខ​ណៈកំពុងពេលដែល​កំពុង​ជិះល្បាតមកដល់ចំណុ​ចកើតហេតុខាងលើ ក៏​ឃើញជនសង្ស័យ​ទាំងពីរនាក់កំពុងជិះម៉ូតូ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច​ក៏ឃាត់សួរ​នាំរួចធ្វើកា​រឆែកឆេរ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់​(ម៉ាទឹកកក)ចំនួន០២កញ្ចប់តូចនៅនឹងឈ្មោះ ហុង សុខា ហៅ(លី)ភេទប្រុស ឃើញដូច្នេះសមត្ថកិច្ច​ក៏ឃាត់ខ្លួនជនសង្ស័យទាំង​ពីរនាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍តែម្តង។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០២​កញ្ចប់តូចនេះ ជារបស់ខ្លួនពិតប្រាក​ដមែន។បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់រួមនឹងវត្ថតាង ត្រូវបាន​កសាង​សំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចអគ្គ​មហាពញាចក្រី ហេង សំរិន បរិច្ចាគប្រាក់​បៀវត្សរ៍ ៦ខែ ដល់គណៈ​កម្មាធិការ​ជាតិប្រយុទ្ធ នឹងជំងឺកូវីដ១៩ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​អប់រំយុវជន និងកីឡា ស្នើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាប​ណ្ដោះ អាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ Covid​-19 (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្តកណ្តាល​ ជួបសណេះ​សំណាល និងចែកអំណោយ​សប្បុរសធម៌ ដល់ប្រជាព​លរដ្ឋក្រីក្រ ក្រុងតាខ្មៅ (រស្មីត្បូងឃ្មុំ)

វីដែអូ