ថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ រស្មីត្បូងឃ្មុំ, ព័ត៌មានពិតគ្រប់ទីកន្លែង
បុរស​ម្នាក់ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ ចាប់ឃាត់ខ្លួន ពាក់ពន្ធ័អំពើលួច មានស្ថានទម្ងន់ទោស
Thu,13 February 2020 (Time 09:10 PM)
ដោយ ៖ រស្មីត្បូងឃ្មុំ (ចំនួនអ្នកអាន: 6នាក់)

ខេត្តបាត់ដំបង​៖បន្ទាប់ពីទទួលបាន​ពាក្យបណ្តឹងពី​ជនរងគ្រោះឈ្មោះខេន  ស្រីណាន ភេទស្រី  អាយុ២១ មានទីលំនៅ​ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបងថា ​មានករណីអំពើ​លួចមានស្ថាន​ទម្ងន់​ទោស(ឆក់ខ្សែក) នៅត្រង់ចំណុចក្រុមទី២ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង នោះកាលពី​វេលាម៉ោង១៨ និង​៥០នាទី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃ អធិការ​ដ្ឋាន​នគរបាលក្រុង​បាត់ដំបង បាន​ចុះ​ធ្វើការស៊ើ​បអង្កេតស្រាវជ្រាវ រហូតឈានដល់ការ​ឃាត់​ខ្លួន​ជនសង្ស័យ១នាក់ ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់​ស្វា​យប៉ោ ក្រុងបាត់ដំបង នៅត្រង់ចំណុចផ្ទះសណាក់កែវមុន្នី ស្ថិតក្នុងភូមិកម្មរ សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង មកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីមានស្ថានទមន់ទោស(ឆក់ខ្សែក)។សម្ភារៈបាត់បង់មា​នៈខ្សែកមាសចំនួន៧ជី។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយយោយ​តាមការចង្អុលបង្ហាញ​ពីជនរងគ្រោះ​បញ្ជាថា ជន​សង្ស័យ​ខាងលើ នឹងបក្សពួក​ម្នាក់ទៀត​មិនស្គាល់​ឈ្មោះ និងអត្តសញ្ញាណពិតជា​បានជិះម៉ូតូ​ធ្វើសកម្មភាពឆក់ខ្សែក​ខ្លួនពិតប្រាកដមែន។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យធ្លាប់ជាប់ពន្ធនា​គារចំនួន៣ដង  ពាក់ពន្ធ័អំពើលួច​មានស្ថានទម្ងន់​ទោស។បច្ចុប្បន្ន ជនសង្ស័យ ផ្នែកជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំស្ដីពីការ​បង្កើតក្រុមការងារ ​ដើម្បីទទួលខុសត្រូវ​សម្របសម្រួល ក្នុងការដឹកនាំក្រុម​ការងារទទួលប្រជាពលរដ្ឋ ដែល​វិលត្រលប់មក​ពីប្រទេសថៃ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ជ​នសង្ស័យចំនួន​៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​ឈូសឆាយ ទន្ទ្រាន​យកដី​ព្រៃលិចទឹក​តំបន់៣ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​សុខាភិបាលកម្ពុជា ប្រកាសរក​ឃើញអ្នកឆ្លង​មេរោគកូវីដ១៩ (COVID-19) ​ថ្មីចំនួន ០៤នាក់​បន្ថែមទៀត (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ដើម​សប្តាហ៍ក្រោយ នឹងមានការ​ផ្លាស់ប្តូរ​ រដ្ឋមន្រ្តីក្រសួងចំនួន៤ (រស្មីត្បូងឃ្មុំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រគល់អំណោយ ជូនអនុសាខាកាកបាទក្រហម កម្ពុជា ក្រុង ស្រុកទាំង៨ ក្នុងខេត្ត (រស្មីត្បូងឃ្មុំ)

វីដែអូ